header ads

Sponsor

ភ្នំពេញ: បុរសម្នាក់ នាំគ្រឿងញៀន២កញ្ចប់ធំលាក់ក្នុងកំប៉ុងចំណីសត្វ ចូលក្នុងមណ្ឌលអប់រំកែប្រែ(ម១) តែត្រូវមន្រ្តីពន្ធនាគារឆែកឃើញ ហើយឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧និង១៥នាទី នៅត្រង់ចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ឃី សិរីវុឌ្ឍ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់ធំ,ចំណីសត្វចំនួន០២កំប៉ុង និងទូរសព្ទដៃ០១គ្រឿង ។

សមត្ថកិច្ចបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល៖ មានសារធាតុញៀនក្នុងទឹកនោម ប្រាកដមែន។ ហើយដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់តែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post