header ads

Sponsor

បន្ទាប់ពីរដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីប្រកាស ច្រានចោលការលើកឡើងរបស់ឯកឧត្តម វិល្លាមថារដ្ឋបាលខណ្ឌឫស្សីកែវឈូសដីពលរដ្ឋ និងចាប់បង្ខាំងមនុស្សខុសច្បាប់វាយដំរហូតសន្លប់ក្នុងបន្ទប់ប្រជុំ ដោយថាមិនបានឆ្លុះបញ្ចាំងអំពីការ ពិត ស្ដីពីការអនុវត្តវិធានការ រដ្ឋបាល ដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅតំបន់អភិវឌ្ឍន៍ ឫស្សីកែវ។

ស្រាប់តែនៅល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះឯកឧត្តម វិល្លាម បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការចុះបេសកកម្មសិក្សាលើករណីនេះបន្ថែមទៀត ដោយនៅតែថារដ្ឋបាលខណ្ឌឬស្សីកែវ បង្ខាំងមនុស្សខុសច្បាប់  និងប្រេីប្រាស់អំពេីហិង្សា ដោយបន្ថែមនូវភស្ដុតាងថ្មីទៀតពីមន្ទីរពេទ្យ ។

បើតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មានកិត្តិយសជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ អោយបានជ្រាបថា កាលពីល្ងាចថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះយេីងខ្ញុំបានទទួលតម្រុយអំពីពលរដ្ឋដែលធ្លាប់ជាម្ចាស់បណ្ដឹងក្នុងទំនាស់ដីធ្លីនាតំបន់អភិវឌ្ឍន៍ឫស្សីកែវថា មានការចាប់លោក ព្រំបូរ ដាក់ចូលឡាន យកទៅសាលាខណ្ឌ និងបង្ខាំងលោកព្រំបូរក្នុងបន្ទប់ប្រជុំសាលាសាលាខណ្ឌ រហូតមានការបង្ករហិង្សាអោយមានរបួសធ្ងន់ផងដែរ ។

ជាកិច្ចឆ្លេីយតបភ្លាមៗ យេីងខ្ញុំបានដឹកនាំមន្ត្រីជំនាញដោយសហការ និង មន្ត្រីអង្កេតការពីលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទៅដល់មន្ទីពេទ្យខេមា សាខាទួលគោកដេីម្បីស្រាវជ្រាវស៊េីបអង្កេត។

ក្នុងការស្រាវជ្រាវនេះគ្រូពេទ្យប្រចាំការបានអះអាងថាអ្នកជំងឺ ឈ្មោះ ព្រំបូរ មានអាការៈចុកដេីមទ្រូងនិងប្លោកនោម ដែលក្នុងសភាពនោះពិតជាមានការ សុងទឹកនោមប្រាកដមែន។

បន្ទាប់មកយេីងខ្ញុំក៏បានសាកសួរលេីជនរងគ្រោះ ដែលលោកអាចនិយាយបាន ៖ លោកអះអាងថារដ្ឋបាលខណ្ឌមកចាប់លោកដាក់ឡានថែមទាំងវាយដំអោយជង្គង់បណ្ដាលអោយគាត់ចុកប្លោកនោម បន្ទាប់មកនៅពេលគេបង្ខាំងគាត់គឺគាត់មានអារម្មណ៍វិលមុខ ឈានដល់ការទប់ស្មារតីលែងបាននឹងសន្លប់ រហូតដល់ម៉ោងជាង១១ទេីបក្រុមគ្រួសារបានមកដល់បញ្ជូនលោកទៅមន្ទីពេទ្យ។

ក្រោយបានទទួលតម្រុយជា ភារកិច្ចពេលយេីងខ្ញុំចុះបេសកកម្មម្ដងៗតែងតែមានការផ្សព្វផ្សាយជាសាធារណៈចំពោះបេសកកម្មរបស់ខ្លួន ដោយបង្ហាញពី អង្គហេតុ តាមការរៀបរាប់របស់ សាម៉ីបណ្ដឹង ដែលបានផ្ដល់ព័ត៌មានមកយេីងខ្ញុំ ហេីយសាម៉ីបណ្ដឹងមានផ្ដិតមេដៃទទួលខុសត្រូវចំពោះមុខច្បាប់ពាក់ព័ន្ធនិងការអះអាងរបស់ខ្លួន ចំពោះមុខមន្ត្រីសង្កេតការមកពីវិមានសន្តិភាពដេីម្បីធានាភាពសុក្រឹត្យរបស់យេីងខ្ញុំ។

បន្ទាប់ពីយេីងខ្ញុំបានប្រមូលតម្រុយជាបន្តបន្ទាប់និងស៊េីបអង្កេតលេីបញ្ហានេះរហូតទទួលបាន លិខិតព័ត៌មាននានាស្ដីពីស្ថានភាពជំងឺរបស់លោក ព្រំ បូរ ដែលចេញដោយមន្ទីរព្យាបាលខេមា ជាឯកសាគតិយុត្តិដ៏រឹងមាំដែលប្រាកដថាលោក ព្រំ បូរ ពុំបានធ្វេីពុតដូចការអះអាងរបស់រដ្ឋបាលខណ្ឌឫស្សីកែវនោះទេ ព្រោះក្នុងលិខិតដែលពេទ្យវាយតម្លៃលេីស្ថានភាពត្រួតពិនិត្យរាងកាល គឺអ្នកជំងឺមានការឈឺចាប់ ( phycial examination ) ហេីយតាមការទទួលតម្រុយនានាពីអ្នកជំនាញខាងវេជ្ជសាស្ត្រ មនុស្សធម្មតាមិនអាចសុងទឹកនោមបានទេព្រោះមានអាការៈឈឺចាប់ណាស់ ! (ការផ្ដល់តម្រុយនេះមានភស្តុតាងជាងសម្លេង)

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះរដ្ឋបាលខណ្ឌឫស្សីកែវបានបង្ហោះវីឌីអូមួយ ដោយមានចេតនាអោយមហាជនវិនិច្ឆ័យត្រឹមការមេីលឃេីញថា លោក ព្រំ បូរ ធ្វេីពុត ។ តែយ៉ាងណាមិញ វីឌីអូមួយនោះហាក់បង្ហាញពីតម្រុយបន្ថែមនៃការបង្ខាំងមនុស្ស ព្រោះរូបភាពជាវីឌីអូគឺមនុស្សត្រូវបានជាប់ក្នុងបន្ទប់បិទទ្វារ ។

ដែលគ្មានមនុស្សនៅ នឹងគ្មានទិដ្ឋភាពប្រជុំអ្វីនោះដែរ ហេីយវីឌីអូ មានលក្ខណៈមិនប្រក្រតីនៃចំណុចជាច្រេីនទៀត នេះបេីយោងតាមការរិះគន់របស់មហាជន ក្នុង comment លេីគេហទំព័ FreshNews ឯនៅចំណុចមួយទៀតគឺ រដ្ឋបាលខណ្ឌបានអះអាងថាខ្លួនអញ្ជេីញលោក ព្រំ បូរ មកបំភ្លឺ តែតាមការទទួលភស្តុតាងរបស់យេីងខ្ញុំទទួលបានជាវីឌីអូ គឺមានព្រឹត្តការណ៍ចាប់ដាក់ឡានដោយកម្រោល ពុំមែនជាអញ្ជេីញនោះទេ ។

ហេីយករណីនេះសាមីខ្លួនជាជនរងគ្រោះនឹងប្រេីប្រាស់សិទ្ធរបស់ខ្លួនរកយុត្តិធម៌តាមយន្តការច្បាប់ដែលមានចែង

អាស្រ័យដូចនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាននិងថ្លឹងថ្លែងដេីម្បីចៀសវាងអោយបានអំពីការបំភ័ន្តអង្គហេតុនានា ។

វីដេអូពីខាងរដ្ឋបាលខណ្ឌឬស្សីកែវ៖

សេចក្ដីប្រកាសព័ត៌មានពីរដ្ឋបាលខណ្ឌ ឬស្សីកែវ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post