header ads

Sponsor

ថ្ងៃទី 25 ខែកុម្ភះឆ្នាំ 2020 ប្រទេសចិន ទីក្រុងសិនជិន ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ប្រកាសថា នឹងដាក់បង្ហាញស្មាតហ្វូន5Gខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO (https://youtu.be/yTSZeiaSLxU) ម៉ោង 17:00pm ត្រូវនឹងម៉ោង 16:00pm នៅប្រទេសកម្ពុជា ថ្ងៃទី 6 មិនា 2020 ខាងមុខនេះ។

ការបង្កើតនូវអ្វីដែលថ្មី មិនធ្លាប់មាន ដើម្បីផ្តល់នូវបទពិសោធដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ គឺជាបេះដូងនៃ DNA របស់ក្រុមហ៊ុន OPPO ដូច្នេះទើបក្រុមហ៊ុននៅតែបន្តរុករកបង្កើតនូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ ដែលបំពាក់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មី OPPO Find X2 ស៊េរី។

ដោយពិចារណាលើមតិយោបល់របស់អតិថិជនចំពោះផលិតផលទាំងអស់ ក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតចេញស្មាតហ្វូនថ្នាក់ខ្ពស់ម៉ូដែលថ្មីគឺ OPPO Find X2 ស៊េរី ដែលជាសមិទ្ធផលស្មាតហ្វូនលំដាប់កំពូលក្នុងយុគសម័យ 5G។

OPPO Find X2 ស៊េរី នឹងបំពាក់នូវអេក្រង់ទំនើបបំផុត ដែលក្រុមហ៊ុន OPPO បានអភិវឌ្ឍឲ្យទាន់សម័យ ជាមួយនឹងគុណភាពកម្រិតបង្ហាញលំដាប់កំពូល កម្រិត Refresh Rate 120Hz ជាមួយពណ៌ធម្មជាតិរស់រវើក ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អេក្រង់ច្បាស់បំផុត រលូនឥតទាក់និងមានផាសុខភាព។

ស្មាតហ្វូន Find X2 Pro នឹងត្រូវបានបំពាក់នូវសិនស័រចាប់រូបភាពឆ្លាតវៃលំដាប់កំពូល និងបច្ចេកវិទ្យាថតរូបឈានមុខទាន់សម័យបំផុតរបស់ OPPO ដែលផ្តល់នូវគុណភាពរូបភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ជាពិសេស OPPO Find X2 ស៊េរី  នឹងប្រតិបត្តិការដោយបន្ទះឈីប Snapdragon 865 បច្ចេកវិទ្យា5G របស់ក្រុមហ៊ុន Qualcomm ដែលទ្រទ្រង់ប្រព័ន្ធសេវា2 គឺ SA / NSA ដែលនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា5G ដ៏វិសេសវិសាល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post