Sponsor

ភ្នំពេញ៖ អាជ្ញាធរជាតិសំបូរព្រៃគុក បានអះអាងថា ភ្លើងឆេះព្រៃនៅតំបន់ប្រាសាទសំបូរព្រៃគុក មិនធ្វើឱ្យវត្ថុបុរាណ រួមទាំងប្រាសាទ និងដើមឈើនៅតំបន់នោះ រងការខូចខាតបំផ្លិចបំផ្លាញឡើយ។ នេះបើតាមសេចក្តីជូនដំណឹងអាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃទី២៤ កុម្ភៈ។

អាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ជាក់ថា ការឆេះព្រៃនេះ បណ្ដាលមកពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ ដែលបានដុតគល់ជញ្រ្ចាំង ក្នុងពេលកំពុងមានខ្យល់បក់ខ្លាំង ទើបបានជាបង្កឲ្យមានភ្លើងឆេះព្រៃល្បាស់ ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកតែម្ដង។

អាជ្ញាធរជាតិសំបូរព្រៃគុក បានអះអាងដូច្នេះថា៖«ក្នុងករណីនេះ បណ្ដាលឲ្យឆេះព្រៃទំហំប្រមាណ២០ហិកតា ប៉ុន្តែមិនបានធ្វើឲ្យមានការខូចខាតខ្លាំងដល់ប្រាសាទ ក៏ដូចជាវត្ថុបុរាណ និងព្រៃឈើធំៗនៅតំបន់ប្រាសាទទេ»។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ មានករណីភ្លើងឆេះព្រៃនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ប៉ុន្តែបញ្ហាត្រូវបានអាជ្ញាធរអន្តរាគមន៍ នឹងពន្លត់ភ្លើងទាន់ពេលវេលា នៅម៉ោង៥ល្ងាចថ្ងៃដដែល ។

ដើម្បីទប់ស្កាត់បញ្ហាឆេះព្រៃនេះ អាជ្ញាធរជាតិសំបូរព្រៃគុក បានស្នើប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ឬអ្នកដែលរស់នៅតាមតំបន់ក្បែរប្រាសាទបុរាណឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់សកម្មភាពដុតគល់ជញ្ជ្រាំង បង្កាត់ភ្លើង ឬសកម្មភាពទាំងឡាយណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ដែលវាប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor