
នារីរងគ្រោះឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ2AQ-6626 បើកតែម្នាក់ឯង(ស្លាប់)។
បើតាមសាក្សីនៅកន្លែងកើតហេតបានឲ្យដឹងថាមុនពេលកើតហេតុ នារីរងគ្រោះ បើករថយន្ត តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹងរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិចឯកជនសួគ៌ា ដឹកទៅសង្គ្រោះតែជាអកុសលរងរបួសធ្ងន់ធ្ងរពេកក៏បានផុតដង្ហើមក្នុងមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចស្ទូចយករថយន្តទៅរក្សារទុករង់ចាំដោះស្រោយនៅពេលក្រោយ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


