header ads

Sponsor

(ខេត្តកំពង់ឆ្នាំង)៖នៅរសៀលថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ២០២០ មានមនុស្ស២នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្ត ត្រង់ចំណុច ផ្លូវអក្សរVខាងមុខ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ស្ថិតនៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូមួយគ្រឿង គ្មានស្លាកលេខបាន ធ្វើដំណើរពីត្បូងទៅជើង ជិះបោះពួយយ៉ាងលឿន បានជ្រុលទៅបុកជាមួយនឹងរថយន្ត កាមរី គូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ B2-14 26 បណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់ និងស្រាល ក្រោយកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ ទៅមន្ទីរពេទ្យស្រុក ដើម្បីយករថយន្តសាមុយ របស់មន្ទីរពេទ្យស្រុកទឹកផុសដឹកអ្នករបួសធ្ងន់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា អ្នករងរបួសធ្ងន់នោះ នៅបួនថ្ងៃទៀតគឺត្រូវចូលរោងការហើយ នេះជារឿងគួរឱ្យសោកស្ដាយបំផុត សម្រាប់គ្រួសារកូនក្រមុំ។

ក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកផុសចុះធ្វើការវាស់វែងនិងធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងដោះស្រាយតាមច្បាប់នៅពេលក្រោយ។

ចំណែករថយន្តនិងម៉ូតូទាំងពីរគ្រឿងខាងលើសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទឹកផុសរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post