header ads

Sponsor

នៅថ្ងៃ ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយមន្ត្រីលេខាធិការដ្ឋាន២រូប ចុះបេសកកម្មតបតាមបណ្ដឹងរបស់ពលរដ្ឋ ២ ករណីនៅខេត្តតាកែវ។

ឯកឧត្តម បានឲ្យដឹងនៅយប់ថ្ងៃដដែលនេះថា ករណីដែលពលរដ្ឋបានប្ដឹងគឺរួមមាន ៖

១ ៖ ករណីពលរដ្ឋមួយភូមិនៅ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ប្ដឹងឈ្មោះ ឃុន គា ដែលបិទផ្លូវសាធារណៈ និងចាក់ដីលុបបឹងរបស់រដ្ឋយកធ្វេីកម្មសិទ្ធិ ហេីយអាជ្ញាធរខេត្តកម្សោយក្នុងការដោះស្រាយ ។

២ ៖ ករណីពលរដ្ឋឈ្មោះ ថាវ សុគន្ធ នៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ប្ដឹងចំពោះអាជ្ញាធរខេត្តដែលយឺតយ៉ាវក្នុងការអនុញ្ញាតិឲ្យពួកគាត់ធ្វេីប្លង់ ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុកបាទី ខេត្តតាកែវ ក៏ពលរដ្ឋមានការអន់ចិត្តខ្លាំងផងដែរ ដែលធ្វើប្លង់ដីរាប់ឆ្នាំអត់បាន ប៉ុន្តែក្រោយពីពលរដ្ឋបានប្តឹងចូលផេកហ្វេសបុកសម្តេចតេជោ នាយករដ្ឋមន្ត្រី ភ្លាម ស្រាប់តែខាងអាជ្ញាធរ តេហៅឲ្យមកយកភ្លែតតែម្ដង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post