header ads

Sponsor

លោក ឃឹម ហ្វីណង់ អភិ​បាល​ស្រុក​បន្ទាយ​ស្រី​ខេត្ត​សៀម​រាប បាន​សម្រេច​ទិញ​ត្រសក់​ផ្អែម​ពី​កសិ​ករ​ពី​២០​ទៅ​៣០​តោន ដើម្បី​ទៅ​លក់​បន្ត​ដោយ​មិន​យក​ប្រាក់​ចំនេញ​នៅ​ក្នុង​ផ្សារ​ហេរី​ថេក​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​នៅ​សៀម​រាប​និង​ភ្នំពេញ ជួយ​ទិញ​ត្រសក់​ទាំង​នេះ​។

លោក​សរ​សេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​៖«​គ្រាន់​តែ​ក្នុង​រយៈ​ពេល​ជាង​១​ម៉ោង​សោះ ខ្ញុំ​ទទួល​បាន​ការ​សន្យា​ទិញ​ត្រសក់​ផ្អែម​បាន​ជាង​១០,០០០​គីឡូ ពី​សំណាក់​សាធា​រណៈ​ជន​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​រួច​បាត់​ទៅ​ហើយ​។ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​ទទួល​ខុស​ត្រូវ​ម៉ៅ​ទិញ​ត្រសក់​ផ្អែម​ទាំង​អស់​ក្នុង​ចំការ​ទាំង​មូល ដែល​មាន​ចំនួន​សរុប​ប្រមាណ​ពី​២០​តោន ទៅ​៣០​តោន យក​មក​រ៉ាប់​រង​ចែក​ចាយ​បន្ត​ជូន​ដោយ​មិន​មាន​យក​ប្រាក់​ចំណេញ​បន្ថែម​ឡើយ និង​ធ្វើ​ការ​លើក​កម្ម​វិធី​លក់​ធំ​នៅ​ផ្សារ​ហេរី​ថេក ពី​ថ្ងៃ​២០​កុម្ភៈ​?​មក​ថ្ងៃ​១៨​កុម្ភៈ​វិញ​»។

អភិ​បាល​ស្រុក​រូប​នេះ​បន្ត​ថា ត្រសក់​ផ្អែម​របស់​កសិ​ករ​ក្នុង​ស្រុក​បន្ទាយ​ស្រី បាន​ធ្លាក់​ចុះ​តម្រូវ​ការ​យ៉ាង​កំហុគ​៩០​%​ក្នុង​ឆ្នាំ​នេះ ដែល​កន្លង​មក តែង​លក់​ចេញ​ទៅ​តាម​សណ្ឋា​គារ ភោជនី​យ​ដ្ឋាន ផ្សារ​ទំនើប និង​តំបន់​ទេស​ចរណ៍​នានា​នៅ​ក្នុង​ខេត្ត​សៀម​រាប​៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post