ទាហានអាមេរិកម្នាក់ដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្ត៍រកមេរោគវីរុសកូរ៉ូណាថ្មីឬCovid-19 ។ ទាហានរូបនេះគឺជាបុរសអាយុ២៣ឆ្នាំ ដែលឈរជើងនៅជំរុំទ័ព Camp Carroll ហើយជាសមាជិកសេវាកម្មដំបូងគេរបស់អាមេរិកដែលធ្វើតេស្តវិជ្ជមានជាមួយវីរុសនេះ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា បច្ចុប្បន្ន គាត់បានស្នាក់នៅក្នុងផ្ទះដាច់ដោយឡែកពីគេ។
គាត់បានធ្វើទស្សនកិច្ចនៅជំរុំទ័ព Camp Walker នៅថ្ងៃទី ២៤ ខែកុម្ភះនិង Camp Carroll នៅថ្ងៃទី២១-២៥ ខែកុម្ភៈ។ អ្នកជំនាញផ្នែកសុខភាពរបស់កងទ័ពអាមេរិកកូរ៉េ និងមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េ កំពុងកំណត់ថាតើមានកងទ័ពណាផ្សេងទៀតអាចវីរុស៕
ប្រភព៖ CNN
ផ្ដល់សិទ្ធិដោយ៖ Khmernas