header ads

ភ្នំពេញ៖  ទីបំផុត ក្រុមហ៊ុន OPPO ដាក់សម្ពោធ ស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មី OPPO Find X2 Pro ដែលបំពាក់នូវកាមេរ៉ាទំនើប បច្ចេកវិទ្យាសាកថ្មរហ័សទាន់ចិត្ត និង អេក្រង់ឈានមុខ ក្នុងយុគសម័យ5G ជាផ្លូវការ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ នារសៀលថ្ងៃទី 7 មីនា 2020។

ជាមួយនឹងការរីកចម្រើនប្រព័ន្ធ Network នៅក្នុងយុគសម័យបច្ចេកវិទ្យា 5G អ្នកប្រើប្រាស់អាចទទួលបានមាតិកា កាន់តែរហ័សទាន់ចិត្ត ប៉ុន្តែពួកគេចង់បានមាតិកាដែលមានគុណភាពខ្ពស់ជាងនេះ។ ជូនតាមសំណូមពរ ស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro នឹងជួយឲ្យការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។

លោក រីន ពេជ្រមុនី អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា “ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយដល់អ្នកប្រើប្រាស់របស់យើង OPPO កំពុងច្នៃប្រឌិតថ្មីគ្រប់ផ្នែកនៃផលិតផលរបស់យើង ចាប់ពីអេក្រង់ កាមេរ៉ាថតរូប ថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿន និងការរចនារូបរាង។ ភាពច្បាស់ ដំណើរការរលូនឥតទាក់ និងកម្រិតបង្ហាញមានស្តង់ដារ របស់ស្មាតហ្វូនលំដាប់កំពូល OPPO Find X2 នឹងផ្តល់នូវអន្តរកម្មចល័តនិងបទពិសោធន៍ដ៏ថ្មីស្រឡាងនៅក្នុងយុគសម័យ5G” ។

ស្មាតហ្វូន Find X2 Pro មានអេក្រង់កោងលាតគ្មានគែម កម្រិតកំពូល 120ហឺត Refresh Rate មានកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 1ពាន់លានពណ៌ ងាយស្រួលសម្រាប់ទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬលេងហ្គេម ដោយពុំចាំបាច់ភ័យព្រួយបញ្ហាឈឺភ្នែក ព្រោះអេក្រង់របស់វាទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែកជាផ្លូវការពីស្ថាប័នភ្នែកដែលមានបទពិសោធន៍ជិត 150 ឆ្នាំរបស់ប្រទេសអាល្លឺម៉ង់ TÜV Rheinland កាមេរ៉ាមុខទម្លុះអេក្រង់ ទំហំ 32MP ជាមួយនឹងបច្ចេកវិទ្យា AI Beauty ថតរូបវីដេអូស្អាតកប់សារី  មិនខ្លាចថតរូបស៊ែលហ្វីពេលយប់ជាមួយនឹង Ultra Night Selfie និងវីដេអូព្រាលផ្ទៃក្រោយ Video Bokeh។

ផ្នែកខាងក្រោយនៃ OPPO Find X2 Pro ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹងពីរពណ៌ គឺពណ៌ខ្មៅខាប់ ប្រភេទសេរ៉ាមិចសុទ្ធ និង ពណ៌ទឹកក្រូច ប្រភេទស្បែកគុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន, ការពារទឹក និង ប្រេង, ទន់រលោង ប្រកបដោយឧត្តមភាព មានកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាមេមានទំហំ 48មេហ្គាភីកសែល ជាកាមេរ៉ាលំដាប់អាជីព12bit (ប៊ីត) ប្រើប្រាស់សេនស័រ Sony IMX689 ឈានមុខគេ បំពាក់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS+EIS) អាចផលិតរូបភាពច្បាស់ស្អាតល្អនៅពេលយប់ និងថតវីដេអូ HDR ដំណោះស្រាយល្អបំផុតសម្រាប់ការកុងពន្លឺ កាមេរ៉ាទី2 ទំហំ 48 មេហ្គាភិកស៊ែល អាចថតរូបបែប Macro និង ប្លង់ទូលាយ 120ដឺក្រេ មានស្ថេរភាព ទប់លំនឹងល្អឥតខ្ចោះ និង កាមេរ៉ាទី3 ទំហំ13មេហ្គាភិកស៊ែល ជាមេរ៉ាហ្សូមបានប្រវែងវែង 10x Hybrid Zoom និង 60x Digital Zoom។

OPPO Find X2 Pro ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្ម15នាទី បានថាមពល 60%)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។

សរុបមកស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro គឺជាស្មាតហ្វូនលំដាប់កំពូលក្នុងយុគសម័យបច្ចេកវិទ្យា5G។ វាជាការលាតត្រដាងនូវភាពល្អឥតខ្ចោះនៃទូរស័ព្ទជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO ក្នុងត្រីមាសទីមួយឆ្នាំ 2020។ OPPO Find X2 Pro មានតម្លៃត្រឹមតែ $1,299 ហើយសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី 08 មីនា ដល់ថ្ងៃទី 21 មីនា 2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងទទួលបាន កាស 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐄𝐧𝐜𝐨 𝐅𝐫𝐞𝐞, VOOC Flash Charge Power Bank 10000 mAh
ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 𝟓𝟐សប្តាហ៍ និងការធានាជាអន្តរជាតិ (ជួសជុល នៅមជ្ឈមណ្ឌលជួសជុសទូរស័ព្ទដៃ OPPO ទូទាំងពិភពលោក)។
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post