header ads

Sponsor

ទោះជាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ចាប់ពីម៉ោង ២៣:០០ រហូតដល់ម៉ោង ២:៣០នាទី រំលងអាធ្រាត្រយ៉ាងណាក៏ដោយ ដោយការយកចិត្តទុកដាក់ និងដេីម្បីលេីកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាដេីម្បីចុះត្រួតពិនិត្យផ្ទាល់នូវការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅយប់ថ្ងៃដំបូង ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញចុះត្រួតពិនិត្យតាមគោលដៅជាច្រេីនចាប់ពីម៉ោង ២៣:០០ រហូតដល់ម៉ោង ២:០០ នាទី រំលងអធ្រាត្រ ។ ក្នុងឱកាសនោះឯកឧត្តមស្នងការក៏បាននាំយកនូវអាហារសម្រន់ និងទឹក ដេីម្បីផ្តល់ជូនកម្លាំងគ្រប់គោលដៅផងដែរ ។

លទ្ធផលត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
១. អត់ពាក់ពួកសុវត្ថិភាព ៣៧៤ គ្រឿង
២. អត់កញ្ចក់ ១ គ្រឿង
៣. ស្រវឹង ( រថយន្ត ) ១៤ គ្រឿង , ម៉ូតូ ១៥ គ្រឿង
៤. គ្រឿងញៀន ១ករណី

សរុប ឃាត់បានម៉ូតូ ៣៨៩ គ្រឿង និង រថយន្ត ១៤ គ្រឿង យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីធ្វេីការអប់រំ ណែនាំ និង ផាកពិន័យ ។




ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post