header ads

Sponsor



បន្ទាប់ពីមានសេចក្តីប្រកាសដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ចេញនូវវិធានការដើម្បីជួយដល់វិស័យ ទេសចរណ៍ ដោយការលើកលែងមិនយកពន្ធផ្ទះសំណាក់ និងសណ្ឋគាររយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ ហើយការមិនយកពន្ធនេះ រាជរដ្ឋាភិបាលជាអ្នកបង់ជំនួស ។

នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ អគ្គនាកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលា ស្តីពីវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ-ផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ ព្រមទាំងផ្សព្វផ្សាយអំពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ និងវិធានវិក្កយបត្រទម្រង់ថ្មី របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតី់ភាពឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។

ការមិនយកពន្ធនេះ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពជម្ងឺឆ្លង Covid-19 ដែលធ្វើឲ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំងនោះ ។ យ៉ាងណាក៏ដោយ បើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ខាគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក។

ការបំពេញកាតព្វកិច្ចរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ លើការដាក់លិខិតប្រកាសពន្ធ គឺជាវិធានការប្រមូលទiន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ក្នុងការលើកបង្ហាញឲ្យដឹងថា តើរដ្ឋត្រូវបានចំណាយថវិកាក្នុងទំហំប៉ុនណា លើការលើកលែងពន្ធរយៈពេល៤ខែនេះ។ ការលើកលែងពន្ធនេះ ជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប បន្តនិរន្តរភាពរបស់ខ្លួន និងជាឱកាសនៃការដាក់ចេញតម្លៃសេវាកម្មទាក់ទាញភ្ញៀវទេសចរ ផងដែរ ។ អគ្គនាយកដ្ឋានពន្ធដារ ពុំមានការធ្វើសវនកម្មពេញលេញនោះទេ សម្រាប់កាលបរិច្ឆេតឆ្នាំ២០២០នេះ ហើយជាមួយនឹងការមិនធ្វើសវនកម្មនេះ សូមឲ្យវិស័យឯកជនដែលជាអ្នកជាប់ពន្ធ ប្រើប្រាស់កាតព្វដាក់លិខិតប្រកាសពន្ធ ក្នុងភាពស្មោះត្រង់ជាមួយគ្នា រួមចំណែកទាំងអស់គ្នាដើម្បីកំណើនសេដ្ឋកិច្ចជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

Feature Ads

Previous Post Next Post
Sponsor