header ads

Sponsor




នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៣៨ រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក 
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការផ្តល់ជាមតិណែនាំល្អៗជាច្រេីនដល់មន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ អោយមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។
ជាមួយនោះដែរ ឯកឧត្តមស្នងការក៏បានសរសេីរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងធ្វេីការសហការណ៍គ្នាបានយ៉ាងល្អ ដែលធ្វេីអោយបទល្មេីសមានការថយចុះ ១០% នៅក្នុងខែកុម្ភៈ ធៀបទៅនឹងខែមករា ឆ្នាំ ២០២០ ។ បន្ថែមពីលេីនេះទៀត ឯកឧត្តមស្នងការបានធ្វេីការសង្កត់ធ្ងន់ដល់គ្រប់អង្គភាពទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចេះសាមគ្គីផ្ទៃក្នុងអោយបានល្អ និងរឹងមាំ ដេីម្បីជាគំរូ នឹងដឹកនាំអង្គភាពឲ្យមានការរីកចម្រេីន និងដំណេីរការឆ្ពោះទៅមុខដោយរលូន ។
ចំណុចសំខាន់ផ្សេងៗទៀត ឯកឧត្តមស្នងការបានដាក់បទបញ្ជាដល់ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបអោយបានជាប្រចាំនៅទីតាំងប្រេីប្រាស់ និងជួញដូរគ្រឿងញៀន ។ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការអោយបានសមរម្យ ។
មុននឹងបញ្ចប់ឯកឧត្តមស្នងការ បានណែនាំដល់ការិយាល័យអគ្គិភ័យ ត្រូវត្រៀមជាប្រចាំ ២៤ម៉/២៤ម៉ ក្នុងការចេញជួយសង្គ្រោះប្រជាពលរដ្ឋពេលមានអគ្គិភ័យកេីតឡេីង ក៏ដូចជាចុះផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអោយមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ដេីម្បីការពារកុំអោយមានអគ្គិភ័យកេីតឡេីង ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានជូនពរដល់អង្គប្រជុំទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំង៤ប្រការ គឺអាយុវណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post