header ads

Sponsor



នៅយប់ថ្ងៃអង្គារ ជាយប់ទី២ និងយប់ថ្ងៃពុធ ជាយប់ទី៣ នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តចុះត្រួតពិនិត្យដោយផ្ទាល់តាមគោលដៅនានា ដេីម្បីត្រួតពិនិត្យមេីលការអនុវត្តច្បាប់ និងស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ចាប់ពីម៉ោង ២៣:០០ រហូតដល់ម៉ោង ២:៣០ នាទីរំលងអធ្រាត្រ ។
លទ្ធផលត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ។
១. ឃាត់បានរថយន្ត ២៤ គ្រឿង
២. ឃាត់បានម៉ូតូ ២៣៩ គ្រឿង
សរុប ២៦៣ គ្រឿង
អ្នកបេីកបររថយន្តក្នុងស្ថានភាពស្រវឹង : ២៤
អ្នកបេីកបរម៉ូតូក្នុងស្ថានភាពស្រវឹង : ១១
អ្នកបេីកបរអត់ពាក់មួកសុវត្ថិភាព និងអត់កញ្ចក់ : ២៣៩
ជាលទ្ធផល នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ យប់ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ។
១. ឃាត់បានម៉ូតូ អត់ពាក់មួក ២៧០ គ្រឿង
២. ឃាត់បានម៉ូតូ អត់កញ្ចក់ ៤ គ្រឿង
៣. ឃាត់អ្នកបេីកបរស្រវឹង រថយន្ត ( ១៤ គ ) ម៉ូតូ ( ១៦ គ )
សរុប ឃាត់បានរថយន្ត ១៤ គ្រឿង និង ម៉ូតូ ២៧០ គ្រឿង
សូមចូលរួមគោរពច្បាប់ចរាចរណ៍ !!! ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post