header ads

Sponsor


សិង្ហបុរី៖ និស្សិតជនជាតិសិង្ហបុរីម្នាក់នៅទីក្រុងឡុងបាននិយាយថា គាត់ត្រូវបានគេវាយធ្វើបាបបន្ទាប់ពីគាត់បានប្រតិកម្មទៅនឹងអ្នកដំណើរដែលកំពុងធ្វើជជែកគ្នាអំពីជាតិសាសន៍របស់គាត់និង COVID-19 ។ លោក Jonathan Mok អាយុ ២៣ ឆ្នាំបាននិយាយថាគាត់កំពុងដើរនៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍នៅថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែលគាត់បានលឺសំដីរបស់អ្នករើសអើងជាតិសាសន៍និងពាក្យថា "មេរោគឆ្លង COVID-19" ពីយុវជនមួយចំនួន។

បន្ទាប់មកលោក Jonathan Mok បានងាកមកមើលពួកគេ ពីព្រោះគាត់មិនចង់ឱ្យពួកគេគិតថាគាត់ខ្លាច ហើយថា "ជនជាតិអាស៊ីងាយរងការសម្លុត" នោះឡើយ។ គាត់បានប្រាប់ CNA កាលពីថ្ងៃអង្គារ (ថ្ងៃទី ៣ ខែមីនា) ថា“ ខ្ញុំពិតជាមានអារម្មណ៍ខឹងណាស់…វាជារឿងគួរឱ្យអស់សំណើចណាស់ដែលត្រូវបានគេកំណត់គោលដៅដោយសារតែជាជនជាតិអាស៊ី” ។ លោក Jonathan Mok បានរស់នៅទីក្រុងឡុងអស់រយៈពេល ២ ឆ្នាំខណៈពេលកំពុងសិក្សានៅសាកលវិទ្យាល័យUCL ប៉ុន្តែបានធ្វើដំណើរត្រឡប់ទៅប្រទេសសិង្ហបុរីវិញក្នុងឱកាសវិស្សមកាលរដូវក្តៅរបស់គាត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post