header ads

Sponsor

ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការងាកមករក របៀបរស់នៅតាមបែបស៊ីវីល័យ ទំនើបទាន់សម័យ កាន់តែច្រើនឡើង ការបំពេញតម្រូវការដល់អតិថិជនក៏កាន់តែមានភាពមមាញឹក ហើយការវិនិយោគទៅលើគម្រោងបុរី ក៏កាន់តែធ្វើឲ្យគ្រួសារភាគច្រើនពិបាកក្នុងការសម្រេចចិត្ត ជ្រើសរើសគម្រោងនិង គេហដ្ឋានដែលមានគុណភាពខ្ពស់​ និងអាចជឿជាក់បាន។

ជាការពិតណាស់ បុរី ប៉េង ហួត អាចផ្តល់ឲ្យលោកអ្នកនូវគម្រោងដែលស្របច្បាប់ យ៉ាងត្រឹមត្រូវ ដោយផ្អែកទៅលើការទទួលបានអជ្ញាប័ណ្ណពីក្រសួងដែលពាក់ព័ន្ធ​ លើសពីនេះទៅទៀតបុរី ប៉េង ហួត គ្រុបក៏តែងតែទទួលបានពានរង្វាន់ជាបន្តបន្ទាប់ពីស្ថាប័នអចលនទ្រព្យនានាទាំងជាតិនិងនៅលើឆាកអន្តរជាតិ ព្រមជាមួយបទពិសោធ៍ជាង១៥ឆ្នាំទៅលើគុណភាពសំណង់ និងការរចនាច្នៃប្រឌិតល្អឯក ធ្វើឲ្យគម្រោងបុរី ប៉េង ហួត គ្រុបទទួលបានការទុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើនឡើងៗ។

 បុរី ប៉េង ហួត បានរចនាវីឡាកូនកាត់ ប្រភេទ LA មួយប្រភេទ ដែលមានរចនាបថបែបសហសម័យ ជាមួយមុខងារពិសេសរបស់បន្ទប់នីមួយៗក្នុងគេហដ្ឋានល្អឥតខ្ចោះសាកសមជាមួយគ្រួសារសម័យថ្មី។ វីឡាកូនកាត់ប្រភេទនេះមានទំហំ 5.1m x 12m រួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណចំអិនអាហារមួយ បរិវេណទទួលទានអាហារ បរិវេណទទួលភ្ញៀវ និងកន្លែងចតឡានទូលាយ ផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់លោកអ្នក​។ 

ជាការបន្ថែមនូវភាពល្អឥតខ្ចោះ វីឡាកូនកាត់ ប្រភេទ LA ដែលមានកំពស់បីជាន់នេះរចនាផ្តល់នូវលក្ខណៈពិសេលនៃផាសុខភាព ភាពផ្ទាល់ខ្លួន ជួយឱ្យការរស់នៅរបស់គ្រួសារទាំងមូលមានភាពស្រស់ថ្លា រស់រវើក និងសុខដុមរមនា ដែលត្រូវបានតុបតែងលម្អផ្ទៃខាងក្នុងដ៏ប្រណិត ការរចនាយ៉ាងផ្ចិតផ្ចង់ ព្រមទាំងការបំពាក់ គ្រឿងសង្ហារឹមបែបទំនើបមួយចំនួនរួចជាស្រេចថែមទៀតផង។

 អ្វីដែលធ្វើឲ្យវីឡាកូនកាត់ប្រភេទនេះអាចផ្តល់វិសាលភាពនៃភាពសម្បូរបែបដល់លោកអ្នកបានយ៉ាងច្រើននោះ ក៏ព្រោះតែ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត គ្រុប សុទ្ធតែជាទីតាំងដែលអភិវឌ្ឍន៍ និងមានសក្តានុពុលល្អដល់ការរស់នៅ ព្រមតាំងបានរៀបចំឲ្យមាន កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ អាងហែលទឹក និងសួនកំសាន្ត ថែមទៀតផង។ ដើម្បទទួលបានបទពិសោធ៍រស់នៅដ៏អស្ចារ្យ និង ភាពស៊ីវីល័យ វីឡាកូនកាត់ប្រភេទ LA គឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នក ជាមួយនឹងតម្លៃចាប់ពី ១០ម៉ឺនដុល្លារជាងឡើងទៅ ជាមួយម៉ូតកំពុងពេញនិយម សាងសង់ប្រកបដោយស្តង់ដារ ដោយផ្តោតសំខាន់លើគុណភាព សោភ័ណភាព និងផាសុកភាពនៃការរស់នៅ ស័ក្តិសមជាផ្ទះសុភមង្គលរបស់លោកអ្នក។
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ 015 90 67 89, Email: sale@penghouth.com​​ ឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuoth បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post