លោក លី សូវ៉ាន់ មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានសរសេរនៅលើហ្វេសប៊ុកថា មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់ បានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ។
លោកបានសរសេរថា៖«គាត់ជាវេជ្ជបណ្ឌិតខ្មែរបំរើការងារនៅវៀតណាម(ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់កគាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19។ គាត់តំរូវឲ្យដាក់ដោយឡែកនៅមន្ទីរពេទ្យទីក្រុងហាណូយ៕
ផ្ដល់សិទ្ធិដោយ៖khmernas