header ads

Sponsor

ភ្នំពេញ៖ រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា៨០០លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ខណៈដែលវីរុសCOVID-19 កំពុងរាតត្បាតពីពិភពលោក និងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជា។នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ថវិកាទាំងនេះ គឺអាចត្រៀមប្រើប្រាស់បានរយៈពេល៦ខែ បើសិនជាវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 អូសបន្លាយបន្តទៀត។ បច្ចុប្បន្ននេះរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារ សម្រាប់ក្រសួងសុខាភិបាល ដោះស្រាយបញ្ហាវីរុសCOVID-19 ហើយ។

ជាមួយគ្នានេះនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក្រសួងសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ COVID-19 នៅតាមមូលដ្ឋាននានា ដើម្បីការពារវីរុសប្រភេទថ្មីនេះ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នៅតាមភូមិ ស្រុក ដែលត្រូវសម្អាតនិងបង្ការវីរុសចម្លងនោះ គឺអាជ្ញាធរ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះបាញ់ថ្នាំសម្លាប់មេរោគភ្លាម។ ជាពិសេសតំបន់ខ្លះ នៅខេត្តសៀមរាប ដែលកំពុងកើតមានវីរុសកូរ៉ូណាលើបុរសខ្មែរវ័យ៣៨ឆ្នាំម្នាក់ ។

សម្ដេច ហ៊ុន សែន ក៏អំពាវនាវឱ្យពលរដ្ឋទៅលេងកម្សាន្ត នៅខេត្តសៀមរាបជាធម្មតា ហើយកុំរើសអើសដល់ពលរដ្ឋខេត្តសៀមរាប ដោយគ្រាន់តែមានករណីវីរុសកូរ៉ូណាកើតឡើងនេះ។

ផ្ដល់សិទ្ធិដោយ៖​khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post