header ads

Sponsor

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនាំគ្នាទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) តាមរយៈការថែរក្សានិងសម្អាតអនាម័យ ដើម្បីសុខភាពផ្ទាល់ខ្លួននឹងសម្រាប់ក្រុមគ្រួសារ។ ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយនៃវីរុសCOVID-19 ដែលត្រូវបានជនខិលខូចផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម។

សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ដូចបងប្អូនជនរួមជាតិបានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះគឺចូលរួមជាមួយសហគមអន្តរជាតិប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាលនឹងជម្រាបជូនព័ត៌មានជាសាធារណៈដល់បងប្អូនមិនខាន»។

កន្លងមកសម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​កាត់​បន្ថយ​ការ​ចំណាយ​តាម​ក្រសួង​ស្ថាប័ន​៥០​%​លើក​លែង​តែ​ក្រសួង​ការ​ពារ​ជាតិ ក្រសួង​ពាណិជ្ជ​កម្ម និង​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី ដែល​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​២៥​%​រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អាជ្ញា​ធរ​ថ្នាក់​ក្រោម ដើម្បី​សន្សំ​ថវិកា​ទាំង​នោះ ទុក​សម្រាប់​ករណី​ឆ្លង​រាល​ដាល​នៃ​វីរុស​Covid​-​19 នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ប្រកាស​របស់​សម្ដេច​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្ម​វិធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សុខា​ភិ​បាល​នៅ​ថ្ងៃ​ទី​៤​មីនា និង​បន្ទាប់​ពី​ធនា​គារ​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ៌​ទី​៣​ខែ​មីនា​នេះ​បាន​ប្រកាស​បញ្ចេញ​ថវិកា​ចំនួន​១២​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក សម្រាប់​ប្រទេស​មួយ​ចំនួន ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​សុខា​ភិ​បាល និង​ការ​រង​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច ដោយ​សារ​វីរុស​Covid​-​19​៕​

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post