header ads

Sponsor

ជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន OPPO ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនធន់មធ្យម កណ្តាល និង ថ្នាក់ខ្ពស់ ជុំវិញពិភពលោក។

កាលពីឆ្នាំ2011 ក្រុមហ៊ុនផ្គត់ផ្តង់សម្ភារៈបច្ចេកវិទ្យា និង ស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ បានបញ្ចេញនូវ ស្មាតហ្វូនថ្នាក់ខ្ពស់លើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា OPPO Find Me (OPPO Find X903) ហើយទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ 2012 ក្រុមហ៊ុន OPPO បានកែប្រែមុខមាត់ ស្មាតហ្វូនថ្នាក់ខ្ពស់ ស៊េរី Find បន្តបន្ទាប់ តាមរយៈ ការប្រើប្រាស់ CPU ប្រភេទ Dual-core និង​ ការឌីហ្សាញកាលីបនិងទាន់សម័យជាងមុនលើស្មាតហ្វូន Find 3, ច្នៃប្រឌិតកំពូលស្មាតហ្វូន Finder ដែលមានកម្រាស់ស្តើងបំផុតលើពិភពលោកត្រឹមតែ 6.65mm និង បង្កើតស្មាតហ្វូន Find 5 មានអេក្រង់ 1080p ដំបូងបំផុតនៅប្រទេសចិន។ នៅឆ្នាំ 2014 OPPO បានផលិតកំពូលស្មាតហ្វូន Find 7 ដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដំបូងគេបង្អស់។ នៅឆ្នាំ 2018 ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី 21 (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអេឡិចត្រូនិចវ៉ើល។

OPPO Find X គឺជាស្មាតហ្វូនដំបូងគេបង្អស់លើពិភពលោកដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាបង្កប់ខ្លួនទាំងមុខទាំងក្រោយ, ធ្វើឲ្យស្មាតហ្វូនមួយនេះកាន់តែមានសម្រស់លេចធ្លោប្លែកពីស្មាតហ្វូនធម្មតា។ ប​ន្ថែមលើនេះ វាក៏បំពាក់មកជាមួយនឹង​បច្ចេកវិទ្យាស្កេនមុខដោះសោរបែប 3D ដែលផ្ដល់នូវសុវត្ថិភាពខ្ពស់ជាងការស្កេនក្រយៅដៃរហូតដល់ 20 ដង។ Find X ដំណើរការដោយ Snapdragon 845 អមមកជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC ដោយរៀងរាល់ល្បឿនដំណើរការកម្មវិធី ក៏ដូចជាការសាកថ្មសុទ្ធតែឈរនៅលើលំដាប់ស្មាតហ្វូនកំពូល។ លើសពីនេះទៅទៀត OPPO ក៏បានសហការជាមួយក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះលំដាប់ពិភពលោក Lamborghini និងបញ្ចេញនូវម៉ូដែលជំនាន់ពិសេសរបស់ខ្លួនគឺ Find X Automobili Lamborghini Edition ដែលកាន់តែអែមជាមួយនឹងបច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOC កម្លាំង 50W។

ស្មាតហ្វូន OPPO Find X មិនត្រឹមតែមានរូបរាងស្អាតគួរឲ្យចង់ចាប់កាន់ប្រើ ប៉ុណ្ណោះទេ ថែមទាំងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាបង្កប់ខ្លួនទាំងមុខ (ទំហំ 16MP) ទាំងក្រោយ (20MP) ថតរូបច្បាស់ស្អាតគ្រប់ពេលវេលា។

ស្មាតហ្វូននេះក៏មានប្រព័ន្ធ 3D scanner សម្រាប់ធ្វើការដោះសោរបានលឿន និង សុវត្ថិភាពបំផុត (សុវត្ថិភាពជាងការស្កេនក្រយ៉ៅដៃដោះសោររហូតដល់ 20ដង)ប្រតិបត្តិការដោយបន្ទះឈីប Snapdragon 845 ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន VOOC។ សម្រាប់ OPPO Find X Automobili Lamborghini Edition កាន់តែអែម ព្រោះអាចទ្រទ្រង់ បច្ចេកវិទ្យាសាកថ្មលឿន Super VOOC 50W។

 

អាស្រ័យហេតុនេះ ស្មាតហ្វូនថ្នាក់ខ្ពស់ Find X ស៊េរីបន្ទាប់ អាចមានភាពអស្ចារ្យខ្លាំងជាមុនទាំងរូបរាង ប្រតិបត្តិការបន្ទះឈីប កាមេរ៉ា កម្រិតបង្ហាញ និង បច្ចេកវិទ្យាសាកថ្មលឿន ព្រោះក្រុមហ៊ុន OPPO បានព​ន្យារពេលក្នុងការបង្ហាញកំពូលស្មាតហ្វូនស៊េរីនេះរហូតដល់ជិត2ឆ្នាំ។ យោងតាម សៀវភៅស (White Paper)  ដែលរៀបរៀងដោយ OPPO និង IHS Markit ក្នុងព្រឹតិ្តការណ៍ OPPO INNO DAY 2019 កាលពីថ្ងៃទី 10 ធ្នូ បានគូសបញ្ជាក់ថា ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីបន្ទាប់របស់ក្រុមហ៊ុន OPPO នឹងបំពាក់នូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយ ប្រតិបត្តិការ ដោយបន្ទះឈីប Snapdragon 865។ ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មីបន្ទាប់ពី Find X ត្រូវបានរំពឹងទុកថាបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ 2020។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ស្មាតហ្វូន OPPO ត្រកូល Find ចុងក្រោយ អាចមានលក្ខណៈពិសេសៗអ្វីខ្លះដែលក្រុមហ៊ុន OPPO ខំលាក់ទុកសម្រាប់ម៉ូឌែលមួយនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post