header ads

Sponsor

មណ្ឌលគិរី ៖ ឪពុកបង្កើតរំលោភកូនបង្កើតខ្លួនឯង រហូតមានផ្ទៃពោះ ទើបបែកធ្លាយ ហើយត្រូវកម្លាំងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជន សង្ស័យជាឪពុកបង្កើត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅនឹងផ្ទះត្រង់ចំណុចទំនប់បាក់ខាំ ស្ថិតក្នុងភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក។

ជនសង្ស័យជាឪពុកបង្កើត ឈ្មោះ សិង សៃ អាយុ៤៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំខាងលើ មានប្រពន្ធឈ្មោះសៀវ លិម ភេទ ស្រី អាយុ ៣៧ឆ្នាំ។ ចំណែកកូនស្រីរងគ្រោះ ឈ្មោះស ធ អាយុ១៧ឆ្នាំ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភា​ព រំលោ ភ កូនបង្កើត របស់ខ្លួនពិតប្រាកដមែន ។ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយ ក មកអធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីចាត់ការបន្តតាមនីតិវិធី ។

រីឯកូនស្រី ដែលមានផ្ទៃពោះនោះ ពេលនេះត្រូវបានសំរាលហើយ តែជាអកុសលទារិកានោះកើតមកមិនគ្រប់លក្ខណៈនោះទេ នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះថា Schan But បានឲ្យដឹងថា កូនស្រីដែលត្រូវឪពុកបង្កើត រំលោភ នោះ ទារិការកើតមកគឺមានសភាពអត់លលាដ៍ក្បាល គ្មានម្រាមដៃ ថែមទាំងមុខមាត់បែបនេះ។
ចាស់បុរាណ ហៅថាឈាមជាន់ឈាម!អាសូរណាស់ម្ចាស់ថ្លៃអើយ។ ជនរំលោភ (ជាតាផង ជាឪផង)។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post