header ads

Sponsor

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការរឹបអូសកាំភ្លើងជាង៧០០ដើម បើគិតចាប់តាំងពីបង្កើតកម្មវិធីការពារព្រៃទឹកភ្លៀង ជួរភ្នំក្រវ៉ាញក្នុងឆ្នាំ២០០២មក។

ការល្បាតដោយមន្ត្រីឧទ្យានុរក្សស្នាក់ការរវៀងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃកាលពីសប្តាហ៏មុន ដោយបានរំលឹកថាការគំរាមកំហែងពីអ្នកបរបាញ់សត្វព្រៃគឺពិតជាមានច្រើនខ្លាំងមែនទែន។

មន្ត្រីឧទ្យានុរក្សបានរឹបអូសនូវកាំភ្លើង AK-47 ចំនួនមួយដើមរួមជាមួយនឹងគ្រាប់រំសេវ រណារយន្តចំនួន០៤គ្រឿង និងអន្ទាក់ដែកជាច្រើន ដែលបានកាន់កាប់ដោយជនល្មើស។ កន្លែងធ្វើអាវុធសម្រាប់ការបរបាញ់សត្វត្រូវបានរឹបអូសរួមទាំងកាំបិតផ្គាក់មួយឈុត ភស្តុតាងសំខាន់ដែលជនល្មើសបានប្រើប្រាស់អាវុធដើម្បីបរបាញ់សត្វព្រៃដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា រឺត្រូវបានផ្ញើទៅឈ្មួញកណ្តាលសម្រាប់ការចរាចរឆ្លងទៅប្រទេសវៀតណាម រឺប្រទេសចិន។

កាំភ្លើងច្នៃជាច្រើនត្រូវបានរឹបអូសដោយមន្ត្រីឧទ្យានុរក្ស ជាមួយគ្នានេះដែរអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការរឹបអូសកាំភ្លើងជាង៧០០ដើម បើគិតចាប់តាំងពីបង្កើតកម្មវិធីការពារព្រៃទឹកភ្លៀង ជួរភ្នំក្រវ៉ាញក្នុងឆ្នាំ២០០២មក។ នេះមិនមែនជាលើកដំបូងនោះទេសម្រាប់ការដកហូតកាំភ្លើងវែងដូចជា AK-47 ប៉ុន្តែជនល្មើសខ្លះកំពុងរក្សាអាវុធទាំងនេះទុកដែលបង្កអោយមានការគំរាមកំហែងជាច្រើនជាងកាំភ្លើងច្នៃ។ កាំភ្លើងដូចជាប្រភេទ AK-47 អាចត្រូវបានប្រើប្រាស់ដោយជនល្មើសគឺជាផ្នែកមួយនៃកលល្បិចបំភិតបំភ័យរបស់ពួកគេ។

កាំភ្លើងនឹងត្រូវបានទុកអោយនៅអោយឆ្ងាយដោយមន្ត្រីឧទ្យានុរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដូចដែលពួកគាត់កំពុងបន្តការពារតំបន់ទេសភាពព្រៃទឹកភ្លៀង ជួរភ្នំក្រវ៉ាញលើផ្ទៃដីទំហំ១.៥លានហិចតា ពីការគំរាមកំហែងជំនួញសត្វព្រៃ និងការបំផ្លាញព្រៃឈើ។

អាវុធដែលរឹបអូសបានបង្ហាញអោយពីការសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ រួមទាំងការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ដើម្បីអោយប្រាដកថាមន្ត្រីឧទ្យានុរក្សបានបំពាក់សម្ភារៈគ្រប់គ្រាន់ដើម្បីដោះស្រាយ លើបញ្ហាណាមួយដែលកំពុងប្រឈម ក្នុងបន្ទាត់ការងាររបស់ពួកគាត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post