header ads

Sponsor

ប្រទេសអាហ្វ្រិកខាងត្បូងបានបញ្ចេញធនធានយ៉ាងច្រើន ដើម្បីការពារប្រជាជនក្រីក្រកុំឱ្យអត់ឃ្លានដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប៉ុន្តែប្រជាពលរដ្ឋដែលគ្មានឯកសារនិងអ្នកជនចំណាកស្រុក បានប្រឈមភាពអត់ឃ្លានកាន់តែខ្លាំង ដោយសារពុំអាចទទួលបានជំនួយទាំងនោះ។

ប្រជាជនចំនួន ១១០០០ គ្រួសារបានឈរតម្រង់ជួរគ្នាមានចម្ងាយប្រហែល២-៣គីឡូម៉ែត្រ ដើម្បីរង់ចាំទទួលបាននូវកញ្ចប់អាហារសប្បុរសធម៏កាលពីថ្ងៃពុធ ស្ថិតនៅខាងក្រៅនៃរដ្ឋធានី Pretoria នៃសាធារណរដ្ឋអាហ្រ្វិចខាងត្បូង ដែលពលរដ្ឋខ្លះបានមកតម្រង់ជួរតាំងពីវេលាម៉ោង៤ព្រឹក។ ប៉ុន្តែអ្នកផ្តល់ជំនួយបានស្ទង់មើលថា មនុស្សជាងពាក់កណ្តាលនៃចំនួនអ្នកមកតម្រង់ជួរទាំងនេះ ដែលជាជនចំណាកស្រុក គឺត្រូវបន្តរង់ចាំរហូតទាល់តែមានការចែកអាហារលើកទី៣នៅក្នុងខែនេះ។

ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិចខាងត្បូងលោក Cyril Ramaphosa បានទទួលកោតសរសើរអំពីវិធានការបញ្ចេញទឹកប្រាក់ជាង២ពាន់លានដុល្លារ ដើម្បីជួយទៅដល់អ្នកក្រីក្រ ស្របពេលកំពុងអនុវត្តវិធានការបិទប្រទេសរយៈពេល២ខែ ដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩។

ប៉ុន្តែពលរដ្ឋដែលអាចទទួលបានជំនួយឬអាហារនេះ គឺទាមទារត្រូវមានអត្តសញ្ញាណប័ណ្ណជាតិ ដែលកត្តានេះបានធ្វើឱ្យជនចំណាកស្រុក មិនមានសិទ្ធិទទួលបានជំនួយ ហើយប្រជាជនអាហ្រ្វិចខាងត្បូងមួយចំនួនដែលបានមកពីតំបន់ក្រីក្រ ពុំអាចទទួលបានជំនួយទាំងនោះ។

លោក Yusuf Abramjee បុគ្គលិកក្នុងចំណោមអ្នកសម្របសម្រួលនៃកម្មវិធីចែកចាយសម្បុរសធម៏ជាច្រើនទៀត បានចង្អុរទៅក្រុមមនុស្សដែលឈរតម្រង់ជួរគ្នាលាតសង្ធឹកជាច្រើនគីឡូម៉ែត្រ ហើយបាននិយាយថា ប្រជាជនទាំងនេះគឺជាអ្នកអត់ឃ្លាន ហើយមួយចំនួនគឺជាពលរដ្ឋប្រទេសអាហ្វ្រិកខាងត្បូង ប៉ុន្តែភាគច្រើនគឺជាជនបរទេស៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post