header ads

Sponsor

សាច់ជ្រូកមានក្លិនស្ឣុយខូចគុណភាពចំនួន៩៦០ គីឡូត្រូវបានក្រុមឣន្តរាគមនបង្ក្រាបបទល្មើស សហការជាមួយកងរាជឣវុធហត្ថក្រុងប៉ោយប៉ែតធ្វើការដុតកំទេចចោលកាលថ្ងៃទៅទី២៤ ខែឧសភានៅត្រង់ចំណុចសត្តឃាតដ្ឋានក្រុងប៉ោយប៉ែត។ នេះបើតាមការឲ្យរយៈហ្វេសបុកមន្រ្តីម្នាក់ឈ្មោះ សៅ អ៊ារី នៅថ្ងៃទី២៥ ខែឧសភា។

លោកបញ្ជាក់ថា អាជ្ញាធរឃាត់ចាប់រថយន្តតាក់ស៊ីចំនួន២ គ្រឿងម៉ាក Highlander នឹង Siena បានផ្ទុកផលិតផលគ្រឿងក្នុងជ្រូកចំរុះចំនួន១៦កេះស្មើនឹង ៩៦០ គីឡូក្រាមស្ថិត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីពិនិត្យរួចឃើញថាផលិតផលទាំងនោះប្រែប្រួលសភាពដើមនឹងមានក្លិនស្ឣុយដោយការវេចខ្ចប់មិនត្រឹមត្រូវតាមបរិមាណដើម សមត្ថកិច្ចចម្រុះបានសម្រេចចិត្តធ្វើការដុតកំទេចចោលនៅត្រង់ចំណុងសត្តឃាតដ្ឋានក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះក្រសួងកសិកម្មបានចេញវិធានការទប់ស្កាត់ការនាំចូលជ្រូក និងសត្វជ្រូកមានចំនួន ៦ចំណុច៖
១. ត្រូវចាត់វិធានការចាំបាច់ និងបន្ទាន់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជាទ្រង់ទ្រាយធំនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយធ្វើការតាមដាន ស្រាវជ្រាវអោយបានហ្មត់ចត់ជាប្រចាំ លើសុខភាពសត្វជ្រូកទូទាំងប្រទេស។
២. ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ និងធ្វើចត្តាឡីស័ក ឃាត់ទុក ឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិលផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ដែលនាំចូលដោយខុសច្បាប់។

 ៣. ការនាំចូលជ្រូកពូជ ជ្រូកយកសាច់ សាច់ជ្រូក និងផលិតផលមានដើមកំណើតសត្វជ្រូកគ្រប់ប្រភេទ សម្រាប់បំពេញតម្រូវការនៃការចិញ្ចឹមក្នុងស្រុក បម្រើសេចក្តីត្រូវការម្ហូបអាហារ និងសម្រាប់ពិសោធន៍ស្រាវជ្រាវដាច់ខាតត្រូវមានការត្រួតពិនិត្យអនាម័យ និងសុខភាពសត្វតាមបទដ្ឋានបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាតពី ក្រសួងកសិកម្ម។
៤. ក្រសួងមហាផ្ទៃត្រូវដាក់បទបញ្ជារដល់អភិបាលនៃគណៈអភិបាលខេត្តតាមបណ្តោយព្រំដែនឲ្យចាត់វិធានការម៉ឺងម៉ាត់និងបន្ទាន់ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូក។
៥. ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវដាក់បទបញ្ជាដល់មន្រ្តីមានសមត្ថកិច្ចឈរជើងតាមព្រំដែនឲ្យមានវិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ និងជាបន្ទាន់នូវការនាំចូលជ្រូក សាច់ជ្រូក ខុសច្បាប់។
៦. ក្រសួងស្ថាបនពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលារាជធានីខេត្ត ត្រូវផ្តល់កិច្ចសហការដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអោយបំពេញភារកិច្ចនេះទទួលបានជោគជ័យ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post