
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២៧ ខែ ឧសភា ដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយតំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៦ ខែ ឧសភា។
បើតាមសេចក្តីប្រកាស ការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ខ្យល់មូសុងនារតី និងបក់ខ្លាំងមកលើប្រទេសកម្ពុជា ហើយនៅតាមបណ្តាខេត្តមួយចំនួន នឹងទទួលរងនូវស្ថានភាពខ្យល់នេះ ជាពិសេសខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។
ក្រសួងធនធានទឹក បានធ្វើការព្យាករណ៍ដូចខាងក្រោម៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បរមា មានពី ២៥ – ២៧ 0C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-36oC ។
និងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃវាលទំនាបពាយ័ព្យ អាចនិងមានភ្លៀងធ្លាក់ខ្លាំង ។
២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- សីតុណ្ហភាពអប្បរមា មានពី ២៣-២៥ oC
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ oC ។
និងអាចមានភ្លៀងតិចតួចទៅបង្គួរ ដោយឡែក នៅបណ្តាខេត្តភូមិភាគឦសានមួយចំនួនជាប់ និងព្រំដែនវៀតណាមនិងអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម ។
៣. បណ្តាខេត្តនៅតំបន់ម៉ាត់សមុទ្រ៖
- សីតុណ្ហភាពអប្បរមា មានពី ២៦-២៨ oC
- សីតុណ្ហភាពអតិបរមា មានពី ៣២- ៣៤ oC
និងអាចមានភ្លៀងធ្លាក់បង្គួរ
ទន្ទឹមនឹងនេះ ក្រសួងស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពង់ចំពោះបាតុភូត ផ្គររន្ទះ កន្រ្តាក់ ដែលអាចកើតមានជាយថាហេតុ៕

ផ្ដល់សិទ្ធិដោយ៖ khmernas