header ads

Sponsor

តាមការបញ្ចាក់របស់សម្ដេច ស ខេង នៅថ្ងៃទី៣ ខែមិថុនា ថា រដ្ឋាភិបាលផ្ដល់ថវិកា១៦៦ លានដុល្លារដល់រដ្ឋបាលរាជធានី-ខេត្តដើម្បីអនុវត្តសេវាសុខាភិបាល។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានីខេត្ត សម្ដេច ស ខេង មានប្រសាសន៍ថា រយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តកិច្ចការអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្តអនុក្រឹត្យ ក្នុងនោះរួមមាន ការផ្ទេរបុគ្គលិកសុខាភិបាលចំនួនជាង២ម៉ឺននាក់ទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ និងការដាក់ចេញនូវប្រកាសអន្តរក្រសួងស្តីពីការផ្ទេរថវិកាចំនួនប្រមាណ១៦៦លានដុល្លារទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

សម្ដេចបន្តថា ទោះបីកម្ពុជាកំពុងជួបនូវស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសុខាភិបាល នៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងការចាត់វិធានការយ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏លំបាកទាំងការ​ទប់ស្កាត់ការឆ្លង និងការព្យាបាលអ្នកជំងឺកូវីដ-១៩។ ហើយបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចការចាំបាច់នានាពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post