header ads

Sponsor

ភ្នំពេញ៖ កម្ពុជា សម្រេចបានចំណូលរដ្ឋបាលថ្នាក់ជាតិ ៨ ៤២៨ ២៧៧លានរៀល (ជាង២០០០លានដុល្លារ) កើនឡើង១០.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងបានបញ្ជាក់ថា ចំណូលទាំងនេះ បានមកពីប្រភព៣សំខាន់ គឺចំណូលពន្ធសម្រេចបាន ៧,១៣៣,៥១៤លានរៀល (ស្មើនឹងជាង១,៧០០លានដុល្លារ), ចំណូលផ្សេងៗ ៩៦៥,៩៨៧លានរៀល (ស្មើនឹងជាង២៣០លានដុល្លារ) និងអំណោយ ៣២៨,៧៧៥លានរៀល (ស្មើនឹង៨០លានដុល្លារ)។

ទន្ទឹមនឹងការសម្រេចបានចំណូលនេះ កម្ពុជាក៏មានការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប ក្នុងរយៈពេល៤ខែមកនេះ មានចំនួន ៧ ២៩៩ ៦៤០ លានរៀល (ស្មើនឹងប្រមាណជាង១៧០០លានដុល្លារ) កើនឡើង៣១.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ដែរ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិ នៅតែទទួលបានលទ្ធផលល្អ (កើនឡើង១០.២៩ភាគរយ) ធៀបនឹងឆ្នាំ២០១៩ ស្របពេលដែលចំណាយសរុបក៏មានសន្ទុះគួរឱ្យកត់សម្គាល់ (កើនឡើង ៣១.៥៦ភាគរយ)។ ក្រសួង បានបន្ថែមថា បើទោះបីជាការអនុវត្តចំណូល និងចំណាយសរុបមានភាពល្អ ប្រសើរក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវី៥-១៩) នឹងផ្តល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់ រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post