header ads

Sponsor

ភ្នំពេញ៖ នៅរសៀល​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានបញ្ជាទៅ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ តាមស្រាវជ្រាវ​ឃាត់​រថយន្ត​ទំនើប​ ម៉ាក​ Roll Roys និង​ រថយន្ត​ Mercedes Maybach ពាក់ស្លាកលេខ​ នប២​-​ ៧៧១៥​ ដេីម្បី​យកមកចាត់ការតាមផ្លូវច្បាប់​ ។

បទបញ្ជាធ្វើឡើងក្រោយពី រូបថត​រថយន្ដ​ទាំងពីរនេះ​ ត្រូវ​បាន​ចែក​ចាយបន្ត​ពេញបណ្ដាញសង្គម​ហ្វេសប៊ុក​ ថែមទាំងមានការរិះគន់ផងដែរ។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈ​ បានអោយដឹងថា​ ស្លាកលេខ​ នប២-៧៧១៥​ នោះ​ គឺ​បំពាក់​នៅរថយន្ត​ម៉ាក​ ហ្វត​ ពណ៌​ស​ តាំងពីឆ្នាំ​ ២០១៦​ របស់​ នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ ដូច្នេះ​រថយន្ត​ Rolls Roys និ​ង រថយន្ដ​ Mercedes Maybach យកលេខនោះទៅបំពាក់គឺ​ខុសច្បាប់​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post