header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានចុះផ្សាយនៅថ្ងៃទី១៧មិថុនាថា កងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជា៧នាក់ដែលឆ្លងជំងឺកូវីដ១៩ នៅក្នុងពេលបម្រើការនៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បានជាសះស្បើយវិញ។

ការចេញផ្សាយនេះ ខណៈក្រសួងការពារជាតិបានប្រកាសថា កម្ពុជាមានកងកម្លាំងរក្សាសន្ដិភាពចំនួន១០នៅក្នុងប្រទេសម៉ាលីបានឆ្លងជំងឺកូវីដ១៩ ហើយក្នុងនោះម្នាក់បានស្លាប់ ចំណែក៩នាក់ទៀតបានជាសះស្បើយ។

សារព័ត៌មានដដែលបន្តថា យោធាសិក្ខាកាមរបស់កម្ពុជាចំនួន៦នាក់នៅក្នុងប្រទេសរុស្ស៊ីដែលបានឆ្លងជំងឺកូវីដ១៩ ក៏បានជាសះស្បើយទាំងអស់ដែរ៕

កង​ទ័ព​មួក​ខៀវ​កម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post