header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ប្រិយមិត្តប្រហែលជាបានជ្រាបហើយ កាលពីពេលថ្មីៗកន្លងទៅនេះ ទាក់ទងនឹង លោក ខៀវ ណា​វី រស់នៅខេត្តកំពង់ចាម​ ដែលបានកែច្នៃរថយន្តរបស់លោក ពីធុងសាំង ដោយដៃ​សុទ្ធសាធ​ និងអាច​ជិះ​បាន​២​នាក់ យ៉ាងណានៅមិនទាន់អស់ទេ ក្រឡេកមកមើល បុរស​ម្នាក់នៅខេត្ត ស្ទឹងត្រែងនេះវិញ ក៏​មានគំនិត​កែច្នៃ​ម៉ូតូ​មួយគ្រឿង ទៅជា​រថយន្ត​ដែលមាន​កង់ ៤ អាច​ដឹក​មនុស្ស​បាន​រហូតដល់ ៥ នាក់​។​

លោក​ឌិន មណ្ឌល អតីត​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ឫស្សីស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា ដោយ​មើលឃើញ​ការ​ជិះ​ម៉ូតូ​ងាយ​នឹង​គ្រោះថ្នាក់ ហើយ​បាន​គ្នា​តិច​ទើប​លោក​មានគំនិត​ច្នៃប្រឌិត ដោយ​ស្នាដៃ​ខ្លួនឯង ទិញ​ម៉ូតូ​មួយគ្រឿង ទៅជា​រថយន្ត​តូច​ច្រឡឹង​។​

​លោក​មណ្ឌល រៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ថា គាត់​បាន​ទិញ​ម៉ូតូ​មួយគ្រឿង​តម្លៃ​ប្រហែល 800 ដុល្លារ ជា​ប្រភេទ​ម៉ូតូ​ចាស់ រួច​ដោះយក​ម៉ាស៊ីន​ម៉ូតូ ម៉ាក​យ៉ា​មា​ហា ទៅ​កែច្នៃ​មកជា​រថយន្ត​ធុន​តូច​មួយគ្រឿង ដ៏​ស្រស់ស្អាត​។​

លោកបានបន្ថែមទៀតថា ចំណុច​ពិសេស​នៃ​ម៉ូតូ គឺ​គាត់​បាន​ដោះយក​ម៉ាស៊ីន និង​កន្លែង​សំខាន់ៗ​មួយចំនួន ទៅ​បំពាក់​ត​ខ្សែភ្លើង​។ រួច​ទិញ​បន្ទះ​ដែកថែប​កែច្នៃ​ទៅជា​រូបរាង​កូន​រថយន្ត​។

បន្ថែម​ពីនេះ យក​គ្រឿង​រថយន្ត​ចាស់ៗ និង​គ្រឿង​ម៉ូតូ​មួយចំនួន​មក​កែច្នៃ​  ហើយចំពោះ​ហ្វ្រាំង​ភ្ជាប់​ដូច​ហ្វ្រាំងរថយន្ត​ធម្មតា អាចយ​កជើង​ជាន់​បាន​។

នៅ​ផ្នែក​ខាងក្រោយ គាត់​យក​ធុងបាស​ដាក់​អាច​ច្រៀង បាន​ដោយ​ភ្ជាប់​នឹង​ទូរស័ព្ទដៃ​ ហើយ​មនុស្ស​ក៏​អាច​អង្គុយ​លើ​ធុងបាស​នោះ​ក៏បាន​ដែរ​ ថែមទាំង​មាន​កែច្នៃ​ដំបូល ដើម្បី​កុំឱ្យ​ត្រូវ​កម្ដៅថ្ងៃ​ និង​ទឹកភ្លៀង​។​

​បុរស​វ័យ​៥២​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា គាត់​មានគំនិត​ច្នៃប្រឌិត ដោយសារតែ​គាត់​និង​ប្រពន្ធ មាន​វ័យ​ចំណាស់​ទៅហើយ ហើយ​ជិះ​ម៉ូតូ​មាន​គ្នា​តិច​។ ពេល​គាត់​ទិញ​ម៉ូតូ​ច្នៃ​ទៅជា​រថយន្ត អាច​ជិះ​បាន​មនុស្ស​ច្រើន និង​ងាយស្រួល​ជិះ​ទៅលេង​បងប្អូន ឬ​មិត្តភក្តិ​នៅក្នុង​ស្រុក​ក្នុង​ខេត្ត​បាន​។​

​យ៉ាងណាមិញ គាត់​គ្មាន​លទ្ធភាព​ទិញ​រថយន្ត ដែលមាន​តម្លៃ​ជិះ​ដូច​គេ​បាន គឺ​មានតែ​កែច្នៃ​ម៉ូតូ​ទៅជា​កូន​រថយន្ត​តូច​មួយ​។​
​ម្យ៉ាងទៀត គាត់​ចង់​បញ្ចេញ​សមត្ថភាព​គំនិត​ច្នៃប្រឌិត ដោយ​ខ្លួនឯង​ផងដែរ​។ គំនិត​ដែល​គាត់​ផ្តើម​នឹកឃើញ​កែច្នៃ​នេះ ក៏​ដោយសារតែ​គាត់​ចេះ​មើល​របៀប​ច្នៃ​តាម youtube​។

គ្រាន់តែ​ទិញ​ម៉ូតូ​រួមទាំង​សម្ភារ ដែលមាន​តម្លៃ​ត្រឹមតែ​ជាង ១ ពាន់​ដុល្លារ អាច​ច្នៃ​ទៅជា​រថយន្ត​បាន​។ ឃើញបែបនេះ ភរិយា​បាន​កោតសរសើរ ពី​គំនិត​កែច្នៃ​របស់​ប្តី​គាត់​។ ហើយក៏​មិនបាន​ហាមឃាត់​ពី​គំនិត​របស់​ប្ដី​ឡើយ​៕

លោក​ឌិន មណ្ឌល
លោក​ឌិន មណ្ឌល និងរថយន្តកែច្នៃ
លោក ខៀវ ណា​វី កែច្នៃរថយន្តពីធុងសាំង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post