header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន បន្ទាប់ពីពួកគេតែងតែធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរអារីស្ដុន ផ្ទុយពីអ្វីដែលជាការរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្តមួយនេះ។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បុគ្គលទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ដើម្បីយកមកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការធ្វើសកម្មភាព។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសទាំងពីរនាក់នេះ តែងតែបន្លំខ្លួនជាប្រជាការពារហើយធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរអារីស្ដុន យ៉ាងអនាធិបតេយ្យផ្ទុយពីអ្វីដែលជាការណែនាំ និងរៀបចំរបស់ថ្នាក់ដឹកនាំខេត្ត ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ដ។

មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា បើ​តាម​បទបញ្ជា​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដាក់​ទៅ​មន្ត្រី​ដែល​ពាក់ព័ន្ធ ត្រូវ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​តំបន់ឆ្នេរ ជា​ប្រចាំ ហើយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់ ដើរទារ​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ បែរជា​មាន​បុរស​ពីរ​នាក់​ខាងលើ​នេះ បន្លំ​ខ្លួន​ជា​ប្រជា​ការពារ ហើយ​ដើរទារ​លុយ​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ដ នៅ​តាម​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន យ៉ាង​អនាធិបតេយ្យ ទើប​កម្លាំង​ចាប់​ឃាត់ខ្លួន​បុគ្គល​ទាំង​២​នាក់​នេះ​តែ​ម្តង ៕

បុរសដែលសមត្ថកិច្ចឃាត់ខ្លួន
បុរសដែលសមត្ថកិច្ចឃាត់ខ្លួន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post