header ads

Sponsor

បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី ជាងនេះទៅទៀតកាលពីដើមឆ្នាំ 2020 ក្រុមហ៊ុន ក៏បានដាក់បញ្ចេញស្មាតហ្វូនត្រកូល A មួយចំនួន ដូចជាស៊េរី OPPO A31 (RAM 4GB + ROM 128GB) ដែលមានតម្លៃ 179ដុល្លារ និង A12 (4GB RAM+64GB ROM) តម្លៃត្រឹមតែ 149ដុល្លារ A12 (3GB RAM+32GB ROM) តម្លៃត្រឹមតែ 129ដុល្លារ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសមត្ថភាព និងតម្លៃល្អៗត្រូវចិត្ត សាក់សមនឹងការចង់បាននិងចំណូលសម្រាប់ប្រជាជនកម្ពុជាថែមទៀតផង។

អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះគឺពាក់កណ្តាលឆ្នាំ 2020 ក្នុងខែ មិថុនា គេសង្កេតឃើញថាក្រុមហ៊ុន OPPO បាន បញ្ចេញលក្ខណៈសម្បត្តិខ្លះៗតាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីភាពមហស្ចារ្យរបស់ស្មាតហ្វូនត្រកូល A បន្ថែមមួយស៊េរីទៀតគឺ OPPO A92 មើលទៅធានាហ្វេនៗ​ នឹងមិននឹកស្មានដល់ពីសមត្ថភាព​ ថែមទាំងការវិវត្តរបស់ស៊េរី A ថ្មីមួយនេះយ៉ាងល្អឥតខ្ចោះ ដែលទទួលបានការគាំទ្រយ៉ាងភ្លួកទឹកភ្លួកដីនៅប្រទេសជិតខាង​ ដូចជាម៉ាឡេស៊ី​ ថៃ និងឥណ្ឌូនេស៊ី ដែលទើបតែដាក់សម្ពោធអនឡាញជាផ្លូវការកាលពីខែឧសភាកន្លងទៅថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុករបស់ខ្លួន ដែលធ្វើអោយហ្វេនៗចង់ក្លាយជាម្ចាស់របស់ OPPO A92 យ៉ាងខ្លាំង ដោយសារតែលក្ខណៈសម្បត្តិល្អៗ លំដាប់ A។

មនុស្សគ្រប់គ្នាតែងតែចង់បានពិន្ទុល្អ Grade A ក្នុងពេលសិក្សា ចំណែកឯផលិតផលវិញ គឺចង់បានគុណភាពល្អកម្រិត A ថែមទាំងមានតម្លៃកម្រិតថវិការទៀតផង។ ដូច្នេះបើ OPPO A92 បានវិវត្ត និងអភិវឌ្ឍសមត្ថភាព​ ផ្តល់ជូនអតិថិជននូវលក្ខណៈពិសេសៗ Grade A ​គ្រប់ពេលបែននេះគិតម៉េចដែរ?

កាមេរ៉ាលំដាប់ A កាមេរ៉ា OPPO A92 ពិតជាមិនធម្មតាគឺមានទំហំធំ ចំនួនក៏ច្រើន បានបំពាក់មកជាមួយកាមេរ៉ាក្រោយ​ 4គ្រាប់  ដោយកាមេរ៉ាមេមានទំហំ 48MP ​ លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយ​ទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP និងលេនបែបសរខ្មៅទំហំ 2MP ថតបានច្រើនប្លង់ ច្រើនស្ទីល ស្អាតគ្រប់ប៉ុស្ដិ៍។ មិនត្រឹមតែប៉ុណ្ណោះ​ លោកអ្នកក៏អាចថតរូបរឹតតែច្បាស់នៅពេលយប់ជាមួយនឹងមុខងារ Ultra Night Mode 2.0។ តែបើនិយាយពីកាមេរ៉ាមុខវិញធានាស៊ែលហ្វីម៉ាស្អាតកប់ ខ្យូតៗ ទំហំ 16MP ជាមួយនឹង​មុខងារ AI Beauty ​ជំនួយសម្រស់មិនចាំបាច់កែ រឺ Edit តាម Apps នោះទេ  ។​ លើសពីនេះទៅទៀតកាមេរ៉ាក្រោយក៏បំពាក់មុខងារ ថតវីដេអូបានប្លង់ទូលាយងាយស្រួលក្នុងការថតក្នុងកន្លែងចង្អៀត រឺថតវីដេអូបានទ្រវែង (Wide Angle Video) និងថត វីដេអូទប់លំនឹងបានល្អ (Video Stability) ល្អសម្រាប់អ្នកចូលចិត្តធ្វើវីដេអូ រឺ Vlog។ 

កម្លាំង និងល្បឿនលំដាប់ A បើនិយាយពីកម្លាំង និងល្បឿនរបស់ OPPO A92 មិនសរសើរមិនបានមែន ដោយលើកនេះបានប្រើប្រាស់បន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យធំបានច្រើនកម្មវិធីដល់ទៅ 128GB និងអាចបន្ថែម Memory SD Card រហូតដល់ 258GB ឯណោះ។ លោកអ្នកនឹងប្រាកដជាពេញចិត្តជាមួយបច្ចេកវិទ្យា Hyper Boost ដែលអាចធ្វើឲ្យកម្មវិធីកាន់តែលឿនរលូនទាន់ចិត្ត ដំណើរការកម្មវិធីបានច្រើនក្នុងពេលទន្ទឹមគ្នា។ ដូច្នេះមាន OPPO A92 ក្នុងដៃនឹងធ្វើឲ្យអ្នកលែងបារម្ភជាមួយការលេងហ្គេមយូរឆាប់ក្តៅទូរស័ព្ទ​ ហើយរអាក់រអួលរឺល្បឿនទាក់ៗ រឺឧស្សាហ៌ re-start ទៀតហើយ។

កម្លាំងថ្មខ្លាំងលំដាប់ A សម្រាប់ OPPO A92 បានផ្ទុកមកជាមួយថាមពលថ្មទំហំ 5000mAh ប្រើប្រាស់ធម្មតាបានមួយថ្ងៃកន្លះ​មិនបារម្ភ និងមិនពិបាកស្ពាយ Power Bank តាមខ្លួន​ ជាមួយនឹងកម្រិតសាកថ្មល្បឿនលឿនកប់ 18W ផងដែរ។ ដូច្នេះលោកអ្នកលែងធុញទ្រាន់ជាមួយនឹងទូរស័ព្ទដែលប្រើឆាប់អស់ថ្ម ហើយប្រើពេលវេលាបញ្ចូលថ្មយូរទៀតដែរ។  មិនត្រឹមតែប៉ុណ្ណោក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេងបានតាមរយៈខ្សែ OTG ។

រចនាបទលំដាប់ A ទាក់ទាញ ទាន់សម័យ ៖ លើកនេះ OPPO A92 បានបំពាក់មកជាមួយនូវអេក្រង់បែប Neo កម្រិត FHD+ (Neo Display) ទំហំ 6.5 អ៊ីង កម្រិតលាតរហូតដល់ទៅ 90.5% ជំនួយដល់ភ្នែកក្នុងការទស្សនា ដែលមានការទទួលស្គាល់ពីស្ថាប័ន TüV Rheinland ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ OPPO ត្រកូល A មិនត្រឹមតែវិវត្តសមត្ថភាពទេ ថែមទាំងមានរចនាបថរូបរាងបែប 3D យ៉ាងស្រស់ចែងចាំងអមជាមួយនឹងការរចនាដោយពន្លឺផ្កាយប្រដេញ ទាក់ទាញស្រស់ស្អាត ទាក់ចិត្តខ្លាំងមែនទែន ពិសេសងាយស្រួលចាប់កាន់ដោយដៃម្ចាង រួមជាមួយការ ស្កេនក្រយៅដៃមកចំហៀងវិញងាយៗ​ ដោយគ្រាន់តែប៉ះក៏បាន ចុចក៏បាន ។ 

គ្រាន់តែអានចប់រួច គឺទប់ចិត្តមិនជាប់ ចង់ទិញ ចង់ចាប់កាន់​ ចង់ក្លាយជាម្ចាស់ទូរស័ព្ទភ្លាមៗតែម្តង ព្រោះឆ្ងល់ថា តើ OPPO A92 មានលក្ខណៈពិសេសៗអ្វីខ្លះទើបបណ្តាប្រទេសអាស៊ីមានការគាំទ្រ និងពេញនិយមខ្លាំងយ៉ាងនេះ? ប៉ុន្តែនាំគ្នាសាកទាយលេងៗមើល៎ថា ​ទូរស័ព្ទដែលមានមុខងារពិសេសៗ រូបរាងស្រស់ស្អាត ទាក់ទាញយ៉ាងហ្នឹង តើមានតម្លៃប្រហែលប៉ុន្មានទៅ? ហើយគ្រោងនឹងដាក់សម្ពោធនៅលើទីផ្សារកម្ពុជាពេលណាទៅ? បើតាមការប៉ាន់ស្មាន និងធៀបទៅបណ្តាប្រទេសដែលបានសម្ពោធរួចគឺមានតម្លៃប្រហែលជា 200 ទៅ 300ដុល្លារតែប៉ុណ្ណោះ។

យោងតាមប្រភពដែលសុំមិនបពោ្ចញឈ្មោះ បានបង្ហើបថា ប្រហែលជា 2សប្តាហ៍ខាងមុខនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា គ្រោងនឹងដាក់សម្ពោធអនឡាញជាផ្លូវការ ក្នុងផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុម OPPO ។ ចង់ដឹងតម្លៃ ដឹងថ្ងៃច្បាស់ កុំភ្លេចតាមដានលើផេកផ្លូវការរបស់ OPPO ទាំងអស់គ្នា៕

Feature Ads

Previous Post Next Post
Sponsor