header ads

Sponsor

ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO A92 ជាផ្លូវការតាម​អនឡាញដ៏កក្រើកពេញបណ្តាញសង្គម កាលពីថ្ងៃទី29 ខែមិថុនា និងបើកការកក់ទុកមុនដ៏កក្រើកកាលពីថ្ងៃទី30​ មិថុនា ដល់ថ្ងៃទី04 

កក្កដា 2020 ។ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសេសមួយសម្រាប់ថ្ងៃទទួលយកទូរសព្ទ័ដំបូងគេនៅហាងទំនើប OPPO ប្រេនស្ត័រ (OPPO Brand Store) ជាន់ផ្ទាល់ដី ដែលស្ថិតនៅក្នុងផ្សារទំនើប Olympia នាថ្ងៃទី​ 05 កក្កដា ដែលជាកម្មវិធីពិសេស សម្រាប់អតិថិជនដែលបានកក់ទុកមុន អាចមកយកទូរសព្ទ័ និងទទួលកាដូកក់ទុកមុនដ៏ច្រើន។​ ក្នុងកម្មវិធីពិសេសបើកទទួលទូរសព្ទ័ថ្ងៃដំបូង គេសង្កេតឃើញថា មានអតិថិជនជាច្រើនបានឈរតម្រង់ជួរ កក់កុញ ចាំតាំងពីចាប់ពីម៉ោងបាយថ្ងៃត្រង់រហូតដល់ម៉ោង 2 រសៀល ជាមួយនឹងអារម្មណ៍រង់ចាំយ៉ាងអន្ទះសារ អារម្មណ៍ក្តៅចិត្ត អារម្មណ៍ជ្រួលជ្រើម ចង់ប៉ះចាប់កាន់ប្រើដំបូងគេក្នុងថ្ងៃទីមួយ បន្ទាប់ពីបានចំណាយប្រាក់កក់ទុកមុន និងរង់ចាំតាំងពីថ្ងៃចាប់បើកកក់ទុកមុនមកម្ល៉េះ ដើម្បីទទួលបាននូវស្មាតហ្វូន ដែលស្រឡាញ់ត្រូវចិត្ត ត្រូវតម្លៃ ដែលគុំទុកក្នុងចិត្ត និងរង់ចាំរបស់ល្អកម្រមានបែបៗនេះ។ 

នេះគឺជាទិដ្ឋភាពដែលអតិថិជនជាច្រើនកក់កុញដែលបានធ្វើការកក់ទុកមុន (Pre Order) និងអញ្ជើញមកទទួលយកស្មាតហ្វូន OPPO A92 ដំបូងគេក្នុងថ្ងៃដំបូង!

គួរសំគាល់ថា បើយោងតាមបុរសសង្ហាពហុជំនាញ និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO  ដែលបានចូលរូមកម្មវិធីតេស្ត និងប្រើលើកដំបូងគេបាននិយាយថា “ពិតស្ញើចសរសើរពីសមត្ថភាពរបស់ OPPO A92 ខ្លាំងមែនទែន។ ពេលដែលចាប់កាន់មុនដំបូងបំផុត អ្វីដែលធ្វើឲ្យទប់ចិត្តមិនបាន គឺរូបរាងទូរស័ព្ទមានភាពទាក់ទាញ ជាពិសេសកាមេរ៉ាខាងក្រោយគឺមានកាមេរ៉ារហូតដល់ទៅ 4 គ្រាប់ឌីហ្សាញមកមានរាងជាអក្សរ C ។ ​នរណាមិនដឹង កាមេរ៉ា OPPO  ល្បីខ្លាំងខាងថតរូប ពិសេស OPPO A92 នេះបំពាក់កាមេរ៉ា AI 4​​គ្រាប់ ដោយកាមេរ៉ាមេមានទំហំ 48MP ធ្វើឲ្យគុណភាពនៃរូបភាពកាន់តែច្បាស់ស្អាត ពណ៌ដិតបែបធម្មជាតិ ហើយក៏មានលេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយ​ទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP និងលេនបែបសរខ្មៅទំហំ 2MP ថតបានច្រើនប្លង់ ស្អាតគ្រប់ប៉ុស្ដិ៍ ។ មិនតែប៉ុណ្ណោះ ក៏អាចផ្តិតយករូបភាពនាពេលយប់ រឹតតែច្បាស់ជាមួយនឹងមុខងារ Ultra Night Mode 2.0 ។ ចំណែកឯ លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP អាចថតរូបក្នុងកម្រិត 119o បានមុំទូលាយ។ រឹតតែពិសេសជាមួយនឹងកាមេរ៉ាមុខស៊ែលហ្វីមិនធម្មតាទំហំ 16MP បូករួមជាមួយនឹងមុខងារ AI Beauty ធ្វើឲ្យរូបភាពស្អាត និងជំនួយសម្រស់ថែមមួយកម្រិតទៀត ដោយមិនចាំបាច់ edit ។”  

ជាងនេះទៅទៀតលោក Raven និង HENG ដែលល្បីខាងលេងហ្គេម និងជា Youtuber លោកបានបញ្ជាក់ក្តែងៗថា “OPPO A92 ពិតជាមានសមត្ថភាពខ្លាំងមិនធម្មតាមែនក្នុងការលេងហ្គេម តេស្តល្បឿនលឿនរលូន មិនទាក់ ជាហេតុដែលធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំង”។ លោកបានបន្តទៀតថា “OPPO A92 ប្រើបន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB រីឯអង្គផ្ទុកទិន្នន័យធំរហូតដល់ទៅ 128GB ងាយស្រួលក្នុងការផ្ទុកទិន្នន័យបានច្រើនលើសលុប​ ទាំងរូបថត ទាំងវីដេអូ ទាំងហ្គេម Apps ថែមទាំងដំណើរការកម្មវិធីច្រើនបានដំណាលគ្នាដោយរលូន។ បើនិយាយពី ការថតវីដេអូវិញ​ ក៏ថតបានទ្រវែង (Wide Angle Video) និងថតវីដេអូទប់លំនឹងបានល្អ (Video Stability)​ ស្រួលប្រើ ឬកាត់តតាមកម្មវិធី So loop ដែលមានស្រាប់ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តវីដេអូ ឬ Vlog ។“

ចំណែកឯអតិថិជនមួយចំនួនដែលបានឈររងចាំយកទូរសព្ទ័ថ្ងៃដំបូង បានឆ្លើយនឹងសំណួរក្រុមការងារយើងខ្ញុំថា “អ្វីដែលជម្រុញចិត្តលោកឲ្យកក់ និងមកយកស្មាតហ្វូន OPPO A92 នៅថ្ងៃនេះ គឺមកពីវាមានទំហំថ្មធំជាងមុនរហូតដល់ 5000mAh លែងបារម្ភពីរឿងឆាប់អស់ថ្មទៀតហើយ អាចចុចលេងម៉ាចុចដៃនៅមិនទាន់អស់ ជាមួយនិងកាមេរ៉ា AI រហូតដល់ទៅ 4គ្រាប់​ទំហំ 48MP ហើយកាមេរ៉ាទាំង 4 នោះសុទ្ធតែមានមុខងារពិសេសខុសៗគ្នាផងដែរ។ បើនិយាយពីតម្លៃវិញ ពេញចិត្តស្តូកតែម្តង គឺថាស្មាតហ្វូនមានសមត្ថភាពខ្លាំង លក្ខណៈសម្បត្តិកប់ៗច្រើន លំដាប់ A គ្រប់ពេល តែតម្លៃត្រឹមតែ 279$ តែប៉ុណ្ណោះ ហើយថែមកាដូច្រើនដូចដែលបានមកយកថ្ងៃនេះ។ ចំណែកឯហ្វេនៗខ្លះទៀត​ គឺទាក់ចិត្តនឹង ពណ៌ ថ្មប្រើបានយូរ ថតភ្លាមផុសភ្លាម ជាមួយនឹងកាមេរ៉ាកម្រិតអាជីព មានភាពជឿជាក់ខ្លួនឯងគ្រប់ពេលគ្រប់ទីកន្លែង ពិសេសស៊ែសហ្វី ពិសេសទាន់សម័យ ។ ” អតិថិជនដែលឈរកក់កុញជាមួយនឹងអារម្មណ៌រំភើប ដោយបានលេងហ្គេម បង្វិលកង់​ ថតរូបស៊ែលហ្វី ដែលឈ្នះរង្វាន់ 100% ឧបករណ៍សាកថ្ម កាសធំក្តោបត្រចៀក  ឆ័ត្រ និងចាប់ឆ្នោតឈ្នះរង្វាន់ធំរួមមាន កាសឥតខ្សែ OPPO Enco W11 ចំនួន 10 រង្វាន់ និងរង្វាន់ធំទូរសព្ទ័ OPPO A92 មួយគ្រឿង។”

កុំពិបាកមើលរូប រឺអានច្រើន អាចទស្សនាវីដេអូអំពីលក់ថ្ងៃដំបូង និងមតិយោបល់ខ្លះៗដូចខាងក្រោម

គ្រាន់តែឭ និងឃើញពីសមត្ថភាពពិសេសៗ លំដាប់ A គ្រប់ពេល របស់ OPPO A92 គឺដក់ជាប់ចិត្ត និងទប់ចិត្តមិនជាប់ ដែលងាយស្រួលក្នុងការពិចារណាសម្រេចចិត្តផ្លាស់ប្តូរទូរស័ព្ទឡើងស៊េរីថ្មី។ លោកអ្នកអាចធ្វើការពិចារណាបានជាមួយស្មាតហ្វូន OPPO A92 ដែលទើបតែដាក់សម្ពោធ និងបើកលក់ជូនឲ្យអតិថិជនក្តៅៗ ជាមួយតម្លៃត្រឹមតែ 279$ ប៉ុណ្ណោះ។ សម្រាប់អ្នកដែលទិញក្រោយថ្ងៃបើកលក់ដំបូង ក៏នឹងទទួលកញ្ចប់កាដូគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ 60ដុល្លាររួមមាន ស៊ីមស្មាត Bronze លេខល្អជាមួយគម្រោងអ៊ីនធើណែត Smart ធំហ្ម៎ងរយៈពេល​ 24សប្តាហ៍ ដែលអាចទទួលបានស៊ីមរហូតដល់ថ្ងៃ 19 ខែកក្កដា និងកាដូជា បាសBluetooth កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ ផងដែរ ។ អ្វីដែលកាន់តែពិសេស គឺមិនទាន់អស់ទេ នៅពេលលោកអ្នក និងហ្វេនៗទាំងអស់ជាវស្មាតហ្វូន OPPO A92 ជាមួយនឹងកាសឥតខ្សែ OPPO Enco W11 ក្នុងពេលតែមួយគឺមានតម្លៃត្រឹមតែ 308$ តែប៉ុណ្ណោះ នឹងទទួលបានការចុះថ្លៃ 20$​ លើតម្លៃដើម ។ តោះ! រួសរាន់ឡើងទាន់ឱកាសមួយនេះមិនទាន់រំលងផុត និងទាន់ស្តុកមានកំណត់។ លោកអ្នកអាចជាវស្មាតហ្វូនត្រកូល OPPO A92 និង OPPO Enco W11 បាននៅតាមបណ្តាហាងលក់ទូរស័ព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

តោះបើចង់ជ្រាបច្បាស់ថាលក្ខណៈពិសេសកម្រិតណា ដែលល្អលើសតម្លៃបែបណា អាចមើលវីដេអូ Review ពីសារព័ត៌មានធំៗដូចខាងក្រោមនេះ

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor