header ads

Sponsor

កីឡា

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសថា កម្ពុជានឹងមានពីរកៅអី សម្រាប់ AFC Cup ដែលជាការប្រកួតពានរង្វាន់ក្លឹបលំដាប់ទីពីរ ប្រចាំទ្វីបអាស៊ី។ ពីរកៅអីរបស់កម្ពុជា គឺក្លឹបជើងឯកលីគកំពូលកម្ពុជា និងក្លឹបជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ថ្នាក់ជាតិ។ យ៉ាងណាដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ត្រូវបំពេញបានលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។

ក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឲ្យក្រុមស្ថិតនៅចន្លោះលេខពីរដល់លេខ៦នៃក្របខណ្ឌ MCL។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីគកំពូល។ គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងនៅវគ្គ Play-Off រដូវកាល២០២០នេះ ដោយស្ថិតនៅពូល G។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

សេចក្តីលម្អិតសូមអានលិខិតផ្លូវការ CNCC ដូចខាងក្រោម៖

រូបភាពទី៤
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post