header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម គ្រោងបង្កើតផ្សារកសិករ ឬទីតាំងសមស្របដែលអាចឲ្យពលរដ្ឋយកផលិតផលកសិកម្មមកតាំងលក់ ដើម្បីដោះស្រាយបញ្ហាទីផ្សារដែលរាំងស្ទះដោយជំងឺកូវីដ១៩ ព្រមទាំងបំពេញតម្រូវការក្នុងស្រុកបន្ថែមទៀត។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងកសិកម្មនៅថ្ងៃទី២១ ខែកក្កដា។

លោករដ្ឋមន្រ្តី បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទ និងប្រធានមន្ទីរកសិកម្មរាជធានីខេត្ត សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបង្កើត និងអនុវត្តផលិតកសិកម្មតាមកិច្ចសន្យារវាងក្រុមបណ្ដុំអាជីវកម្មកសិកម្ម​ ក្រុមកសិករផលិត និងសហគមន៍កសិកម្ម សំដៅដល់ការផ្គត់ផ្គង់ស្បៀងអាហារ អង្ករ ត្រី សាច់។ «អាជ្ញាធរ ត្រូវរៀបចំឲ្យឥណទានដែលមានអត្រាការប្រាក់ទាបពីធនាគាអភិវឌ្ឍន៍ជនបទ ព្រមទាំងសម្រួលតម្លៃអគ្គិសនីដល់ក្រុមកសិករផលិត និងសហគមន៍កសិកម្ម»។

ដោយឡែក លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច លើកឡើងថា វិស័យកសិកម្មជាចំណែកនៃកំណើនផលទុនជាតិសរុប(GDP) ២៥% និងគ្របដណ្ដប់កម្លាំងពលកម្មសរុប ៤០%។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើង ថា៖«កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩ ឱ្យទៅជាឱកាសនៃវិស័យកសិកម្ម ហើយកម្លាំងដែលបាត់បង់ពីវិស័យឧស្សាហកម្ម នឹងបង្វែរមកវិស័យកសិកម្មវិញ»៕

ដោយ៖ ឈុំ ចន្ថា

បន្លែធម្មជាតិ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post