Sponsor

ខេត្តកំពង់ស្ពឺ៖ នៅទីបំផុតជនល្មើសចិត្តសាហាវសម្លាប់ជនរងគ្រោះជាម្ចាស់លុយ ដើម្បីបំបិត មាត់ក្នុងការខ្ចីលុយចំនួន១២០០០$ ទិញម៉ូតូ ហើយប្រើគ្រប់ល្បិចកលនោះពេលនេះកម្លាំងនគរបាលសហការធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០២០នៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តថាការឃាត់ជនដៃដល់ខាងលើនេះ ដោយមានការដឹកនាំពី ឯកឧត្តមឧត្តមសេនីយ៍ឯក​ ង៉េង ជួ ​​ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តសេនីយ៍ត្រីជាវ​ វិបុល​ អអនុប្រធាននាយកដ្ឋានលោកស្នងការនគរបាលខេត្តកំពង់ស្ពឺលោកស្នងការរងសោម​ បូរ៉ា និងមានការសម្រប សមសម្រួលពីលោកជំទាវព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានសហការជាមួយនគរ បាលស្រុកសំរោងទង​ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខូវ​ លីហាក់ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រស់សាលា​ សង្កាត់ស្វាយក្រវាន់​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។
​​​​
តាមការបញ្ជាក់ថារបស់សាច់ញាតិជនរងគ្រោះនិយាយប្រាប់នគរបាលថា កាលពីអំឡុងខែឧសភាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ជន រងគ្រោះឈ្មោះជុំ ចន្ធូ ភេទស្រីអាយុ២៤ឆ្នាំ ក្រោយ ពេលប្តីនាងបានស្លាប់ទៅ នាង(ជនរងគ្រោះ) បានពឹងពាក់ជនសង្ស័យខាងលើឲ្យ ជួយលក់រថយន្តបែនដឹកដីបានក្នុងតម្លៃ១៩០០០ដុល្លារសហរដ្ឋអាមេរិក ហើយជនសង្ស័យបានយកលុយ១២០០០$ ទិញម៉ូតូ១គ្រឿង ហើយមិនរវល់ចង់សងនាងឡើយ បើទោះបីជានាងសួរនាំរឿងលុយជំពាក់ជនដៃដល់គេចវេសរហូត ដោយចង់បំបិតមាត់​ជនរងគ្រោះនោះ។

រហូតដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានទូរស័ព្ទបបួលជនងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិ
អន្លង់ស្នោ​ ហើយវាយសម្លាប់យកខ្សែចងកបំភ័ណ្ឌសមត្ថកិច្ច​ ព្រមទាំងយកម៉ូតូ និងគ្រឿងអលង្ការគេចខ្លួនរហូត ពេលនោះសាច់ញាតិជនរងគ្រោះដាក់ពាក្យបណ្តឹងទៅនគរបាល ធ្វើការស្រាវជ្រាវរហូតដល់ចាប់ខ្លួនបាន។

បច្ចុប្បន្នជនដៃដល់ខាងលើនគរបាលកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor