ជីវិតនិងសង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោកយាយ ម៉ក់ ស៊ូន អាយុ៧៤ឆ្នាំ ទោះបីមិនមែនជាយាយបង្កើតរបស់ខ្ញុំ ក៏គាត់ជាមនុស្សចាស់ម្នាក់ដែលមើលទៅគួរអោយអាណិតអាសូរណាស់។ លោកយាយត្រូវបានកូនស្រីបង្កើតជាគ្រូបង្រៀន(ប្តីមន្រ្តីអប់រំ)បានកាន់កាប់ដីគាត់ជាង ១ហិកតាកន្លះនៅក្រុងកែបដោយគ្មានបណ្ណកម្មសិទ្ធ ហើយអ្នកគ្រូក៏បានកាត់កាល់នឹងបណ្តេញម្តាយចេញពីទីនោះទៀតផង​។ សូម្បីតែផ្នូរម្តាយគាត់នៅក្នុងដីនោះក៏មិនអោយចូលទៅជិតដែរ។

ពិតជារន្ធត់ តេីគុណធម៍​ សីលធម៍ និងសេចក្តីថ្លៃថ្នូ រជាមនុស្សទៅណាអស់ហើយ? ដើម្បីតែដី ដើម្បីតែលុយ មនុស្សធ្វើគ្រប់យ៉ាងសូម្បីតែម្តាយខ្លួនឯងបង្កើត! រឿងវិវាទនេះ លោកយាយខំតស៊ូមកជាង៩ឆ្នាំ ទម្រាំមានឱកាសបានដាក់លិខិតគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

កាលពីថ្ងៃទី ១៧ កក្កដា ខ្ញុំក៏បានទៅមើលស្ថានភាពជាក់ស្តែង ហើយបានជួយសម្របសម្រួលផ្សះផ្សារវាងម្តាយ និងកូន ដោយមានលោកស្រីអភិបាលក្រុងកែប និងប្រធានភូមិបាលក្រុងចូលរួមផងដែរ។ ក្នុងនាមជាម្តាយដែលមានបង្កាន់ដៃកាន់កាប់ដីស្របច្បាប់តាំងពីឆ្នំា ១៩៩០ មក លោកយាយសុំតែកន្លះហិកតាទេ ដីនៅសល់ជាង១ហិកតាទៀតទុកអោយកូនស្រីដើម្បីបានចែកបន្តអោយទៅកូនក្នុងបន្ទុកចុះ។ ក្នុងថ្ងៃនោះ អ្នកគ្រូអត់ព្រមទេ។ ខ្ញុំចប់យោបល់ ព្រោះមិនដែលជួបរឿងដែលមិនគួរជឿបែបនេះ។ រហូតមកដល់ថ្ងៃទី ២០ កក្កដា ទើបអ្នកគ្រូព្រមចែកអោយម្តាយ។ ពិតណាស់ សម្តេចតេជោ គឺជាព្រះរស់របស់ពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលត្រូវបានគេធ្វើបាប។

ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែមានក្តីសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្ថានភាពទាំងអស់ ហើយយុត្តិធម៍តែងតែកើតមានដល់ពលរដ្ឋរងគ្រោះមិនខាន​ នៅពេលដែលសម្តេចលោកបានទទួល។ ការផ្សះផ្សារបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ គឺគ្រប់គ្នាឈ្នះដោយស្នាមញញឹម។

ខ្ញុំក៏សូមអរគុណលោកអភិបាលខេត្តកែប អភិបាលក្រុងកែប ប្រធានភូមិបាលក្រុង និងអាជ្ញាធរទាំងអស់ ព្រមទាំងក្រុមការងារ និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចូលរួមផ្សះផ្សាបញ្ចប់វិវាទនេះបានចប់ជាស្ថាពរកាលពីពេលថ្មីៗនេះ។ ពេលនេះអាជ្ញាធរកំពុងវាស់វែងរៀបចំបណ្ណកម្មសិទ្ធិជូនភាគីទាំង២។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post