header ads

Sponsor

នៅថ្ងៃពុធនេះ រដ្ឋាភិបាលវៀតណាបានព្រមានដល់អាជ្ញាធរសុខាភិបាលក្នុងរដ្ឋធានីហាណូយ ឱ្យត្រៀមលក្ខណៈទប់ទល់ការផ្ទុះឡើងជំងឺកូវីដ១៩ ក្រោយពីរដ្ឋធានីដែលមានប្រជាជន៨លាននាក់ បានប្រកាសករណីឆ្លងកូវីដ១៩ជាលើកដំបូង។

បុគ្គលិកនៅភោជនីយដ្ឋានលក់ភីហ្សាមួយនៅទីក្រុងហាណូយ ដែលទើបវិលត្រឡប់មកពីទីក្រុងដាណាងបានធ្វើតេស្តរកឃើញវីរុសនេះ ហើយក្រោយមកអាជ្ញាធរវៀតណាមបានបិទទ្វារភោជនីយដ្ឋាននោះ និងកំពុងបាញ់ថ្នាំសម្លាប់វីរុសក្នុងបរិវេណនោះ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរសុខាភិបាលទីក្រុងគួរតែត្រៀមសម្ភារៈនិងឧបករណ៍ចាំបាច់សម្រាប់ការពារនិងប្រយុទ្ធប្រឆាំងកូវីដ១៩នេះ។

នៅថ្ងៃពុធនេះ វៀតណាមបានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩នៅក្នុងសហគមន៍ចំនួន៨នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងជំងឺ៣នាក់សម្រាកនៅមន្ទីរពេទ្យទីក្រុងដាណាង ដែលបានធ្វើចំនួនឆ្លងក្នុងសហគមន៍កើនដល់ទៅ៣០ករណី ចាប់តាំងពីការរាតត្បាតនៅចុងសប្តាហ៍មុនមក។

រដ្ឋាភិបាលបានបញ្ជាឱ្យជើងហោះហើរទាំងអស់ទាំងទៅនិងមកពីទីក្រុងដាណាង ត្រូវបានផ្អាករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃអង្គារទៅ ខណៈរថយន្តក្រុងដឹកអ្នកដំណើរនិងសេវាកម្មរថភ្លើងទៅនិងមកពីទីក្រុងនេះក៏ត្រូវបានបញ្ឈប់ផងដែរ ក្រោយពីទីក្រុងនេះស្រាប់តែផ្ទុះឡើងការឆ្លងក្នុងសហគមន៍មិនដឹងមូលហេតុ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post