កាលពីថ្មីៗនេះ មន្ត្រីឧទ្យានុរក្សMinistry of Environment-អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំស្នាក់ការល្បាតចំបក់បានធ្វើការឆ្មក់ចូល​ភោជនីយដ្ឋានមួយកន្លែង និងដកហូតបានសាច់សត្វខ្ទីងទម្ងន់៧២គីឡូក្រាម។


នេះគឺជាករណីទី២ដែលសត្វខ្ទីងមួយក្បាលទៀតត្រូវបានប្រទះឃើញថាស្លាប់កាលពីខែមុនបន្ទាប់ពីការឃើញមួយទៀតនោះគឺនៅក្នុងខែមិថុនាដោយមន្ត្រីឧទ្យានុរក្សស្នាក់ការអូរសោមដែលពួកគាត់បានប្រទះឃើញសត្វខ្ទីងមួយក្បាលត្រូវបានជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់។

សត្វខ្ទីងត្រូវបានគេសន្និដ្ឋានថាវានៅសេសសល់ចំនួន២១០០០ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងព្រៃ។
យើងត្រូវតែធ្វើការរួមគ្នាដើម្បីធានាអោយបាននូវការរស់រានមានជីវិតគ្រប់ប្រភេទសត្វព្រៃទាំងអស់ដោយត្រូវនិយាយពាក្យថាទេចំពោះការបរិភោគសាច់សត្វព្រៃ និងអំពាវនាវអោយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងប្រទេសកម្ពុជា។

ប្រភព​: Wildlife Alliance

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor