header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្ពុជាព្យាករណ៍ថា នឹងសម្រេចគោលបំណងរបស់ខ្លួនក្នុងការនាំចេញអង្ករ នៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ឲ្យបានចំនួន ១លានតោនក្នុងមួយឆ្នាំ។​ នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន​ សែន​​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ​ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ។​

នៅក្នុងជំនួបរវាងប្រជាកសិករនេះដែរ​​ សម្តេច​នាយករដ្ឋមន្រ្តីបន្ថែមថា​​ ទោះបីជាពេលកន្លងមកកម្ពុជា មិនទាន់សម្រេចបានក្នុងមហិចតានាំចេញអង្ករក៏ដោយ ប៉ុន្តែ​ការនាំចេញអង្ករឱ្យបាន ១លានតោន ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារអន្តរជាតិ នៅតែជាគោល​ដៅអាទិភាព របស់កម្ពុជាដដែល ខណៈកម្ពុជាសល់ស្រូវ៦លានតោន បើគិតជាអង្ករ ស្មើ​ប្រមាណជា៤លានតោនកាលពីឆ្នាំ២០១៩។​ សម្តេចបន្តថា​ ទំហំនៃការសល់ស្រូវដ៏ច្រើននេះ​ គឺជាទំហំមួយដ៏ធំសម្រាប់កម្ពុជា ​ដែលជាប្រទេសតូចមួយ​មានកសិកម្មមិនទាន់លូតលាស់នៅឡើយ។​

សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា​ គោលដៅក្នុងការនាំចេញអង្ករកម្ពុជាប្រមាណ១លានតោន​ ក្នុងមួយឆ្នាំ​ កម្ពុជាមិនទាន់បានសម្រេចនោះទេ​ តែផ្ទុយទៅវិញកម្ពុជាបាននាំចេញស្រូវទៅកាន់ទីផ្សារបរទេសមានទំហំធ្លាក់ចុះក្នុងឆ្នាំ២០២០​ទៅវិញ​ ។ ជាក់ស្តែងក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាទើបតែសម្រេចបានការនាំចេញអង្ករប្រមាណជាង ៤០តោនប៉ុណ្ណោះ។

សម្តេចបញ្ជាក់ថា ដើម្បីសម្រេចបានការនាំចេញអង្ករក្នុងទំហំ ១លានតោន​ក្នុងមួយឆ្នាំ កម្ពុជាមិនមែនធ្វើស្រូវបែបចាស់បុរាណនោះទេ តែត្រូវធ្វើស្រូវតាមបែបបច្ចេកវិទ្យាទំនើប​ ។

ជាមួយនេះសម្តេច ក៏បាន​​សរសើរដល់មន្ក្រី នៃក្រសួង ស្ថាប័នពាក់ព័ន្ធ លើវិស័យកសិកម្មដែលបានខិតខំធ្វើ​ឱ្យមានការផ្លាស់ប្តូរឥរិយាបថកសិករមកចាប់យកវិស័យកសិកម្មបែបទំនើប ជាក់ស្តែងខេត្តតាកែវក្លាយជាខេត្តទី៣ដែលផលិតស្រូវច្រើនបំផុតបន្ទាប់ពីខេត្ត បាត់ដំបង និងព្រៃវែង​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post