ទេសចរ
អាម៉ាប៉ាប៉ាញ៉ូសដើម្បីគ្រប់គ្រងសុវត្ថិភាពភ្ញៀវទេសចរ មន្ទីរបរិស្ថានខេត្តពោសាធិ៍សាត់ បានប្រាប់ដល់ពលរដ្ឋ សិស្សនិស្សិត និងភ្ញៀវទេសចរ ទាំងអស់ត្រូវស្នើសុំច្បាប់អនុញ្ញាតសិន មុននឹងដើរកម្សាន្តនៅតំបន់ទេសចរណ៍ផ្សងព្រេង និងសហគមន៍ទេសចរណ៍នានា ក្នុងខេត្តពោសាធិ៍សាត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តពោសាធិ៍សាត់ កាលពីថ្ងៃទី២១ ខែកក្កដា។
លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ថ្លែងតាមរយៈលិខិតជូនដំណឹងថា ភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកម្សាន្តនៅតំបន់ការពារធម្មជាតិត្រូវជូនដំណឹងដល់មន្រ្តីឧទ្យានុរក្ស និងសុំច្បាប់អនុញ្ញាតជាមុនសិន។ សម្រាប់សិស្ស និស្សិត ឬស្ថានប័ននានា ដែលមកអនុវត្តការសិក្សាស្រាវជ្រាវ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងបរិស្ថាន។ ដោយឡែករាល់ការចូលទស្សនកិច្ចក្នុងតំបន់ការពារធម្មជាតិ ត្រូវមានមន្រ្តីឧទ្យានុក្ស និងដំណាងសហគមន៍រួមដំណើរជាមួយ។
ខេត្តពោសាធិ៍សាត់ មានសក្ដានុពលទេសចរណ៍ ដូចជា មានព្រៃភ្នំ វាលមានធម្មជាតិខៀវស្រងាត់ ព្រមទាំងរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ប្រមាណ១២ កន្លែង ក្នុងនោះភ្នំទំព័រ និងភ្នំ១៥០០ ស្ថិតក្នុងស្រុក វាលវែង ក្លាយជាគោលដៅទេសចរណ៍ និងផ្សងព្រេងពិសេស នាភាគខាងលិចប្រទេសកម្ពុជា៕