សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ស្រ្ដីខ្មែរអាមេរិកដែលបានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅភ្នំពេញ ដើម្បីធ្វើ​ដំណើរ​ទៅកាន់ខេត្តកំពង់ចាមឈ្មោះ លី វីរ៉ារ៉ូស បានព្រម​ទទួល​កំហុស​ដែល​មិ​ន​បាន​អនុ​វត្ត​តាមវិធានការសុខាភិបាល និង​ព្រម​ទាំង​បង់​ប្រាក់​ផាក​ពិ​ន័យចំនួន១លានរៀល។

នេះបើតាមកិច្ចសន្យាមួយដែលចេញផ្សាយដោយរដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២១កក្កដានេះ។

លោកស្រី ឱ វណ្ឌឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានធ្លាប់បញ្ជាក់ថា រាល់អ្នក​ដែល​ល្មើសនឹងវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល នឹងទទួលពិន័យ ឬទោស​បញ្ញត្តិជាធរមាន។

លោកស្រីសង្កត់ធ្ងន់ថា សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ គឺចាំបាច់​បំផុត​ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឱ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំង​ជន​ជាតិ​ខ្មែរ ទាំងជនបរទេស ដែលរស់នៅ និងចូលមកកម្ពុជា៕

កិច្ចសន្យា
បង្កាន់ដៃបង់ប្រាក់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor