header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរតកមនុស្សរស់​ បានទទួលមរណភាពនៅ​ថ្ងៃអាទិត្យ​ ម្សិលមិញ​។

សម្ដេចព្រះអគ្គាធិការ ព្រះអគ្គាធិការរង និងព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាន​ឲ្យដឹងថា​លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរតកមនុស្សរស់​ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣:២០ នាទី រសៀល ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយជរាពាធ។

សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ព្រឹទ្ធាចារ្យ ទេព ផុន ទទួលបានងារជា វិជ្ជាធម្មគរុ លោកជាគ្រូបង្រៀនជាច្រើនជំនាន់ និងបានចូលបម្រើការងារសារៈមន្ទីជាតិជាច្រើនឆ្នាំ ក្នុងការថែរក្សារូបសំណាកឈើ
ព្រឹទ្ធាចារ្យ ទេព ផុន គោរម​ងារជា​វិជ្ជាធម្មគរុ (រូប​ពី​ក្រសួង​វប្បធម៌)
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post