header ads

Sponsor

ភ្នំពេញ៖ កាលពីពេលថ្មីនេះ មន្ទីរសម្រាកព្យាបាលនិងឯកទេសសម្ភពឈានមុខស្តង់ដារ រ៉ូហ្សាណា (Rozana Clinic and Maternity) បានពិនិត្យតាមដានជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ លើសសម្ពាធឈាម និងផ្តល់ឱសថព្យាបាលជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ចំនួន ១៥០នាក់ ដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅ ដោយឥតគិតថ្លៃ។

កម្មវិធីសប្បុរសធម៌ Free 100% ប្រារព្ធឡើងនៅក្នុងទីតាំងរបស់ មន្ទីរសម្រាកព្យាបាលនិងសម្ភព រ៉ូហ្សាណាផ្ទាល់ ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខសាលាបថមសិក្សា យកបាត្រ)Google Maps: https://g.page/rozana-polyclinic?share

លោក វេជ្ជបណ្ឌិត សាន មុនី នាយកប្រតិបត្តិ និងជាស្ថាបនិក មន្ទីរសម្រាកព្យាបាលនិងសម្ភព រ៉ូហ្សាណា បានពន្យល់ថា៖ ប្រជាជនដែលមានកម្រិតជីវភាពមធ្យមនិងទាប ភាគច្រើនបានចំណាយប្រាក់សម្រាប់ការព្យាបាលជំងឺ ច្រើនជាងការការពារជំងឺ ពិតណាស់មនុស្សភាគច្រើនពុំសូវបានយកចិត្តទុកដាក់ ចាប់អារម្មណ៍លើការត្រួតពិនិត្យតាមដានសុខភាពប្រចាំថ្ងៃរបស់ខ្លួននោះទេ ទាល់តែឈឺទើបមករកពេទ្យដើម្បីព្យាបាលតែម្តង ហើយសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគឺកាន់តែលែងខ្វល់តែម្តង! បញ្ហាចោទដែលតែងតែកើតមានជារឿយៗនៅលើសុខភាពមនុស្សមានវ័យលើជំទង់ គឺ ជំងឺទឹកនោមផ្អែមប្រភេទ២ ,លើសជាតិខ្លាញ់ និងលើសសម្ពាធឈាម

អាស្រ័យហេតុនេះទើប មន្ទីរសម្រាកព្យាបាលនិងសម្ភព រ៉ូហ្សាណា សម្រេ​ចផ្តល់ជូន អ៊ុំ ពូ មីង បង ប្អូន (ទោះបីមានឬពុំមាន ជំងឺទឹកនោមផ្អែមនេះក៏ដោយ) នូវ ការពិនិត្យសញ្ញាជីវិត ការថ្លឹងដោយជញ្ជីងសុខភាព (សម្រាប់វាស់កម្រិតជាតិសាច់, ឆ្អឹង,សមមាត្រឆ្អឹង-ខ្លាញ់-សាច់...) ការបូមឈាមនិងវិភាគរក កម្រិតជាតិស្ករក្នុងឈាម, ជាតិខ្លាញ់រាវទ្រីគ្លីសេរីដ, កូឡេស្តេរ៉ូល ជួបពិគ្រោះ និងបកស្រាយលទ្ធផលឈាម ជាមួយវេជ្ជបណ្ឌិតជំនាញ ដោយពុំគិតថ្លៃ។ “ជាពិសេសគ្លីនិកនិងសម្ភព រ៉ូហ្សាណាផ្តល់ជូនឱសថព្យាបាល ក្នុងករណីប្រទះឃើញមានជំងឺខាងលើដោយពុំគិតថ្លៃ រយៈពេល ០៥-១០ថ្ងៃ, និង Free ការណាត់ជួប ពិគ្រោះនិងពិនិត្យជំងឺ ក្រោយពេលពិសារថ្នាំអស់”។

លោក វេជ្ជបណ្ឌិត សាន មុនីបានបន្ថែមថា៖ “យើងរីករាយនៅពេលដែលឃើញប្រជាពលរដ្ឋយើងមានសុខភាពល្អ និងចេះយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពជាចម្បង! ការពារប្រសើរជាងព្យាលបាល ដូច្នេះសូមកុំភ្លេចតាមដានពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បទទួលបានសុខភាពល្អជាបរិបូណ៌”។

សូមរំលឹកថា មន្ទីរសម្រាកព្យាបាលនិងសម្ភពរ៉ូហ្សាណា ទើបតែបើកសម្ពោធដំណើរការជាផ្លូវការ កាលពីថ្ងៃទី06 កញ្ញា 2019 ប៉ុន្តែកំពុងមានប្រជាប្រិយភាពខ្លាំង ដោយសារតែក្រុមគ្រូពេទ្យសុទ្ធតែ ទទួលការបណ្តុះបណ្តាលស៊ីជម្រៅទាំងក្នុងនិងក្រៅប្រទេស មានជំនាញ ឯកទេសច្បាស់លាស់ និងបទពិសោធន៍ច្រើនឆ្នាំ មានក្រមសីលធម៌ វិជ្ជាជីវៈ ឧបករណ៍ពិនិត្យព្យាបាលវះកាត់ទំនើបឈានមុខ ប្រកបដោយសុវត្ថិភាពបំផុត ដោយការអនាម័យខ្ជាប់ខ្ជួនស្តង់ដារអន្តរជាតិជាមួយនឹងម៉ាស៊ីន Sterile សម្រាប់មេរោគ 100% បរិយាកាសនៃមន្ទីរពេទ្យធំទូលាយ មានខ្យល់ឱកាសចេញចូលគ្រប់គ្រាន់ និងបុគ្គលិករួសរាយរាក់ទាក់ ស្វាគមន៍គ្រប់ស្រទាប់នៃអ្នកជំងឺ ដោយគ្មានការរើសអើង។ បច្ចុប្បន្ននេះ មន្ទីរសម្រាកព្យាបាលនិងសម្ភពរ៉ូហ្សាណា បានដាក់ដំណើរការលើសេវាពិគ្រោះនិងព្យាបាលចម្បងរួមមាន៖ ផ្នែកឯកទេសសម្ភព ផ្នែកឯកទេសជម្ងឺស្ត្រីនិងកាមរោគ ផ្នែកឯកទេសរូបភាពវេជ្ជសាស្ត្រ Ultrasound, X-Ray និងវិភាគសាច់មហារីកគ្រប់ប្រភេទ ផ្នែកឯកទេសជម្ងឺទឹកនោមផ្អែមលើសឈាម ផ្នែកឯកទេសច្រមុះបំពងក ផ្នែកឯកទេសវះកាត់ ផ្នែកឯកទេសជម្ងឺកុមារនិងមនុស្សចាស់ ផ្នែករូបភាពវេជ្ជសាស្រ្ត ដែលមានម៉ាស៊ីនអេកូ4D ទំនើបមកពីជប៉ុន និងម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល ក្រៅពីនេះនូវមានកញ្ចប់ពិនិត្យនិងតាមដានសុខភាពទៀតផង។ សម្រាប់ព័ត៌មានលម្អិតអំពីសេវាកម្មពិគ្រោះ ពិនិត្យ និងព្យាបាលសូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ៖ 061296396 | 069296396 ឬផ្ញើសារមកទំព័រហ្វេសប៊ុក https://web.facebook.com/RozanaClinic/ អាសយដ្ឋាន៖ តាមបណ្តោយផ្លូវជាតិលេខ០១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ (នៅទល់មុខសាលាបថមសិក្សា យកបាត្រ)ឬ Google Maps : https://g.page/rozana-polyclinic?share

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post