
សង្គម
អាម៉ាប៉ាប៉ាញ៉ូសស្គាល់ម្ចាស់រថយន្ត Land Cruiser បេីកឡានដេញបុករថយន្ត Prius យ៉ាងសាហាវកាលពីពេលកន្លងទៅថ្មីៗនេះហើយ គាត់មានឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវ ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក ។
នេះបើតាមលោក ផែង វណ្ណៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៨ ខែសីហានេះ។
តាមរយៈការមេីលវីដេអូនេះ ឃេីញថា រថយន្ដ Land Cruiser ពណ៌ ស ពិតជាសាហាវណាស់ បេីកបុកពីមុខហេីយមិនអស់ចិត្ត នៅបត់ឡានតាមដេញបុកពីក្រោយថែមទៀត ហេតុការណ៍នេះបានកេីតឡេីងនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ នៅខណ្ឌ ទួលគោក ។
តាមរយៈលេខរថយន្ត Land Cruiser ដែលបានបន្សល់ទុកនៅកន្លែងកេីតហេតុ 2AW-2099 ភ្នំពេញ ជារបស់ ក្រុមហ៊ុន លី ហួរ លីស៉ីង ភីអិលស៊ី ផ្ទះលេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានី ។
លោក ផែង វណ្ណៈបានបន្ថែមថា គាត់ជាអ្នកមានលុយជិះឡានបង់រលោះអញ្ចឹងតេី បានចរិតសាហាវណាស់ ។ ចាំមេីល ឯកឧត្តម លោកជំទាវ ណាខ្លះ ចេញមុខកាងជនពាលរូបនេះ ? បេី ផែង វណ្ណៈ ស៊េីបដឹងថា មានឯកឧត្តមណាកាងឬអន្តរាគមន៍ ករណីនេះ ខ្ញុំនឹងមិនទុកមុខអោយទេប្រាប់មុនអោយហេីយ ។ សូមកុំកាងមនុស្សពាល ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃដដែលនេះថា ករណីរថយន្ដ Land Cruiser បេីកបុករថយន្ត Prius សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពុងចាត់ការហេីយ បេីម្ចាស់រថយន្ត Land Cruiser មិនចូលខ្លួនដោះស្រាយទេ សមត្ថកិច្ចនឹងស្នេីសុំតុលាការចេញដីកាតាមចាប់ខ្លួនតែម្ដង ។ សង្ឃឹមថាសមត្ថកិច្ចនឹងនាំខ្លួន ញ៉ សុខហេង មកទទួលខុសត្រូវចំពោះមុខច្បាប់ឆាប់ៗជាក់ជាពុំខាន ។





វីដេអូ៖