សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ខែសីហានេះ តំបន់​នា​នា​របស់​ប្រទេស​កម្ពុជា ដូចជាបណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក នឹងមាន​ធ្លាក់​ច្រើន​ជា​បន្ត​បន្ទាប់​ធ្វើឱ្យប្រឈមខ្ពស់ជំនន់ទឹកភ្លៀង តំ​បន់​មានសមុទ្រនិងនៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន បង្ករជាជំនន់ទឹកភ្លៀងនិងខ្យល់កន្ត្រាក់ រីឯ​តំ​បន់​ផ្សេង​ៗ​ទៀត អាច​មាន​ភ្លៀង​ធ្លាក់​តិចទៅធម្យម។

ក្រសួងបញ្ជាក់ថា អាកាសធាតុបែបនេះ គឺដោយសារនៅថ្ងៃទី៣១កក្កដា មាន​សម្ពាធ​ទាប​សកម្ម​មួយ​បាន​កើត​ឡើង​នៅ​សមុទ្រ​ចិនខាងត្បូង បានវិវត្តទៅជាវិសម្ពាធទាប ហើយ​វិសម្ពាធទាបនេះ នឹងបង្កើនឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​៣​ឈ្មោះ ស៊ីនឡាគូ។

ព្យុះនេះ ធ្វើដំណើរពីកោះហៃណាំ ឆ្ពោះមកកាន់ខាងជើងប្រទេសវៀតណាម នៅ​ថ្ងៃ​ទី​២​សីហា ហើយ​នឹង​បោក​បក់​ខ្លាំង​មក​លើ​ប្រទេសកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor