ខេត្តព្រះសីហនុ៖ កម្លាំងចម្រុះជាច្រើននាក់ បានចុះទៅណែនាំ និងហាមឃាត់ ប្រជាពលរដ្ឋមួយក្រុម មានគ្នាប្រមាណ២០នាក់ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដឹកនាំដោយឈ្មោះ ស្មាន ស្មាអែល ភេទប្រុស ជនជាតិខ្មែរឥស្លាម បានទៅឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន កំពុងធ្វើសកម្មភាពឈួសឆាយដីនៅចំណុចតាប៊ិន ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ក្រុមហ៊ុន លី ស៊ីង ទទួលសិទ្ធិវិនិយោគលើផ្ទៃដីនៅតំបន់ឧទ្យានជាតិរាម) ។
សមត្តកិច្ច បានឲ្យដឹងថា អំឡុងពេលចុះទៅហាមឃាត់នោះ ក្រុមប្រជាពលរដ្ឋខាងលើ មិនបានស្តាប់តាមការណែនាំ ថែមទាំងប្រើហឹង្សា ដោយប្រើដំបង កាំបិត វាយមកលើសមត្ថកិច្ច បណ្តាលឲ្យមានសមត្ថកិច្ចខ្លះ រងរបួសស្រាលទៀតផង។
ក្រោយមកកម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនពលរដ្ឋចំនួន៤ នាក់ (ស្រី៣ ប្រុស១) បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី៕