បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបាននិយាយនៅថ្ងៃសៅរ៍នេះថា មាន​មនុស្ស​រហូតដល់៨​សែន​នាក់​បា​ន​ធ្វើ​ដំណើរទៅកាន់ទីក្រុងដាណាំង ដែលជា​តំបន់​ផ្ទុះ​ឡើង​ជាថ្មីនៃការឆ្លងវីរុសកូវីដ១៩ ហើយ​បាន​ចាក​ចេញ​ពី​ទី​ក្រុង​នេះ ទៅកាន់​តំបន់​ផ្សេង​ៗ​ទៀតរបស់ប្រទេសចាប់តាំងពីថ្ងៃទី១ខែកក្កដាមក។

ប្រទេសវៀតណាម កាលពីសប្តាហ៍មុន បានរ​ក​ឃើញ​ករណី​ឆ្លង​ក្នុង​សហ​គមន៍​លើក​ដំបូង​​នៅ​ក្នុង​ទី​ក្រុង​ទេស​ចរណ៍​ដា​ណាំង​នេះ ក្រោយពីមាន​ករណី​ឆ្លង​បែប​នេះ​អស់​រយៈ​ពេល​ជាង​៣ខែ។

ចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសនេះបានកើនឡើងដល់៥៥៨ ហើយករណីថ្មីភាគ​ច្រើ​ន​បានជាប់ពាក់ព័ន្ធទៅ​នឹង​មន្ទីរ​ពេទ្យចំនួន៣នៅទីក្រុងដាណាំង។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ៤ម៉ឺន​១​ពាន់​នាក់បានធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ទាំង៣ក្នុងទីក្រុងដាណាំងចាប់តាំងពីថ្ងៃទី ១ ខែ​កក្កដា។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍អំពីការស្លាប់ដំបូងដោយសារជំងឺកូវីដ កាលពីថ្ងៃសុក្រ​ហើយ​ចំនួន​អ្នកស្លាប់បានកើនឡើងដល់​៣នាក់នៅ​ថ្ងៃ​សៅរ៍​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor