header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានលើកឡើងនៅថ្ងៃច័ន្ទនេះថា មនុស្សចំនួន៩នាក់ដែលជាក្រុមគ្រួសាររបស់ស្រ្ដីកងកម្លាំងមួកខៀវផ្ទុកជំងឺកូវីដ១៩ ត្រូវបានយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡិស័កនៅក្រុងតាខ្មៅ ក្រោយពីស្រ្ដីកងទ័ពមួកខៀវធ្វើតេស្ដជាលើកទី៥វិជ្ជមានកាលពីថ្ងៃទី៨សីហា។

ការលើកឡើងរបស់អភិបាលក្រុងតាខ្មៅនេះ ស្របពេលមានរបាយការណ៍មួយពីលោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូបានបញ្ជាក់ថា ស្រ្ដីជនជាតិខ្មែរជាកងកម្លាំងមួកខៀវដែលផ្ទុកជំងឺកូវីដ១៩ គឺបានមកដល់ផ្ទះកាលពីថ្ងៃទី៣០ខែកក្កដា នៅភូមិព្រែកត្រែង សង្កាត់សិត្បូ និងបានធ្វើម្ហូបអាហារជូនចាស់ៗ ចែកលុយដល់ក្មេងៗ និងបានយកចង្ហាន់ទៅវត្តជម្ពូព្រឹក។

ក្រោយមកស្រ្ដីរូបនេះ មានអាការៈក្ដៅខ្លួន និងបានឱ្យពេទ្យជិតផ្ទះពិនិត្យ ប៉ុន្តែមិនទាន់ធូរស្រាល ក៏បានទៅធ្វើតេស្ដរកជំងឺកូវីដ១៩នៅមន្ទីរពេទ្យជ័យជំនះ ប៉ុន្តែលទ្ធផលអវិជ្ជមាន និងបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ។ លុះពីរថ្ងៃក្រោយមក នៅតែមានអាការក្ដៅខ្លួននិងហៀរសំបោរ ទើបធ្វើតេស្ដវិជ្ជមាន។

លោក នូ សុវណ្ណារ៉ា មិនបានបញ្ជាក់បន្ថែមអំពីរបាយការណ៍របស់ចៅសង្កាត់សិត្បូនេះទេ។

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបានរាយការណ៍ករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន២នាក់បន្ថែមទៀត និងករណីជាសះស្បើយថ្មីចំនួន២នាក់។ នៅក្នុងចំណោមករណីឆ្លងថ្មីទាំង២នាក់នោះ គឺម្នាក់នៅក្នុងចំណោមកងទ័ពមួកខៀវ៨០នាក់ដែលធ្វើដំណើរមកពីប្រទេសម៉ាលីតាំងពីថ្ងៃទី១០កក្កដា។

នៅក្នុងចំណោមកងទ័ពមួកខៀវទាំង៨០នាក់នេះ គឺមានចំនួន៩នាក់ហើយបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩ គឺនៅថ្ងៃទី២៣កក្កដាមានចំនួន៤នាក់ នៅថ្ងៃទី២៨មានចំនួន៤នាក់ និងនៅថ្ងៃម្សិលមិញនេះមានម្នាក់ទៀត ដែលជាស្ដ្រីអាយុ២៧ឆ្នាំ បានទទួលលទ្ធផលវិជ្ជមានក្រោយពីការធ្វើតេស្ដជាលើកទី៥។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post