Sponsor

ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ជាដំណឹងដ៏សោកសៅបំផុត ក្រោយបានរកឃើញសពរបស់ អ្នកនេសាទ ឈឹម ឆេង ដែលបាត់ខ្លួនរយៈពេល៤ថ្ងៃមកនោះ បន្ទាប់ពីបានលង់ទឹកលិចចូលសមុទ្រជ្រៅ។

បើតាម លោកឧកញ៉ា ទៀ វិចិត្រ គឺបានប្រើប្រាស់ទូកល្បឿនលឿនចំនួន២គ្រឿង ដើម្បីស្វែងរកសពអ្នកនេសាទខាងលើ ដែលលទ្ធផល សពត្រូវបានរកឃើញហើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពរបស់បងប្រុស ឈឹម ឆេង ត្រូវបានអណ្តែតតាមទឹកសមុទ្រ រហូតជិតដល់កោះត្រល់ ឯណោះ GPS LOCATION 10.19.118’N 103.37.667’E ។

សូមជម្រាបជូនថា បើតាមនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះថា ជនរងគ្រោះម្នាក់ឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានចេញទៅនេសាទហើយធ្លាក់ទឹកបាត់ខ្លួន តាំងពីយប់ថ្ងៃទី២១មកម្ល៉េះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor